De Bruyne និងចាកចេញពី Man City នៅចុងរដូវកាលនេះ

April 4, 2025 SAME 0

ប្រធានក្រុមមេឃខៀវ Manchester City បាននិយាយកាលពីថ្ងៃសុក្រតាមប្រពន្ធ័សង្គមថា កុងត្រារបស់គាត់ និងត្រូវបានបញ្ចប់នៅចុងរដូវកាលនេះ ដែលនៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ។ De Bruyne បានចុះកុងត្រាជាមួយ Manchester City នៅកំឡុងខែ សីហា ឆ្នាំ ២០១៥ ដោយទិញមកពីក្លិប Wolfsburg និងបានបង្ហាញខ្លួនបាន 413​ ប្រកួត។ គាត់ជាកីឡាករមួយដ៏សំខាន់សម្រាប់លោក Pep Guardiola ក្នុងការឈ្នះពាន 2022-2023 រួមនិងពាន 16 ផ្សេងទៀតជាមួយក្លឹប ដូចជា Premier League 6 សម័យ, Champions League, FA Cup 2 សម័យ និង EFL Cups 5 សម័យ។ De Bruyne រកគ្រាប់បាល់បានចំនួន 106 គ្រាប់ នៃការបង្ហាញខ្លួនរបស់គាត់ និងជួយអោយមិត្តរួមក្រុមរកបានគ្រាប់បាល់ ចំនួន 169 ដង ។​ គាត់បានក្លាយជាកីឡាករដែលបញ្ជូនបាល់អោយសមាជិកបានលឿន និងល្អជាងគេផងដែរ។ ក្នុងសារដែលគាត់បានបង្ហោះ ក្រោមចំណងជើងថា Dear Manchester ដែលមានន័យថាជូនចំពោះអ្នកគាំទ្រ នៅ Manchester ប៉ុន្មានខែទៀតគឺជាថ្ងៃចុងក្រោយក្នុងនាមខ្ញុំជាកីឡាករ របស់ក្លឹប Manchester City គ្មានអ្វីត្រូវនិយាយច្រើននោះទេ គ្រាន់តែថា ក្នុងនាមជាកីឡាករបាល់ទាត់មួយរូប គឺដឹង ហើយថាថ្ងៃនេះនិងមកដល់ ហើយអ្នកគ្រប់គ្នានិងបានដឹងរឿងនេះពីខ្ញុំមុនគេ។ បាល់ទាត់បានធ្វើអោយអ្នកគ្រប់គ្នាស្គាល់ខ្ញុំ ហើយបានផ្លាស់ប្តូរក្តីសុបិន្ត របស់ខ្ញុំ តាមរយៈក្លឹបមួយនេះ និងទីក្រុងនេះ អ្នកគ្រប់គ្នាបានផ្តល់អោយខ្ញុំគ្រប់យ៉ាង។ ខ្ញុំមិនមានជម្រើស ប៉ុន្តែ ខ្ញុំនិងផ្តល់អោយអ្នកគ្រប់គ្នា គ្រប់យ៉ាងត្រឡប់ទៅវិញ យើងឈ្នះទាំងអស់គ្នា។ មិនថាយើងចូលចិត្តវា រឺមិនចូលចិត្តក៏ដោយ តែនេះជាពេលមួយដែលយើងត្រូវនិយាយថា លាហើយ  ហើយក៍អរគុណដល់ក្លឹប មិត្តរួមក្រុម មិត្តភក្ភ និងគ្រួរសារ នៅក្នុងរយៈពេល 10ឆ្នាំ ដ៏ភ្លឺចែងចាំងមួយនេះ។ គ្រប់រឿងទាំងអស់សុទ្ធតែមានទីបញ្ចប់របស់វា ហើយនេះជារឿងមួយដ៍ល្អ យើងទាំងអស់គ្នារីក​រាយជាមួយគ្នា សម្រាប់ការផ្លាស់ប្តូរមួយនេះ។​De Bruyne ក្នុងរដូវកាលនេះ គឺមានរបួសរាំរៃ ដែលធ្វើអោយគាត់មិនសូវបានបង្ហាញខ្លួន ដោយលេងបានតែ 31 ប្រកួតតែតប៉ុណ្ណោះ

កីឡាករ Cristiano Ronaldo គាំទ្រគ្រូបង្វឹករបស់បិសាចក្រហម Man Utd គឺលោក Ruben Amorim ក្នុងការធ្វើអោយប្រសើរឡើងនៃក្លឹប គឺត្រូវដោះស្រាយបញ្ហាតែមានពីមុន និងកំពុងមាន

December 28, 2024 SAME 0

កីឡាករលំដាប់ពិភពលោក Cristiano Ronaldo បាននិយាយថា បញ្ហាចំបងរបស់ក្លឹប Man Utd គឺមិនមេនដោយសារគ្រូបង្វឹកនោះទេ បើនិយាយប្រៀបធៀប ក្លឹបប្រៀបដូចជាអាងចិញ្ចឹមត្រីមួយ ហើយនៅក្នុងអាងនោះ មានត្រីដែលមានជំងឺ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែដកត្រីដែលមានជំងឺនោះចេញទៅ គឺចប់ហើយ និងចៀសវាងមិនត្រូវដាក់ត្រីដែលមានជំងឺនោះចូលក្នុងអាងត្រីវិញឡើយ បើមិនដូចនោះទេ បញ្ហាគឺនៅតែមានដូចមុនដដែល។ Cristiano Ronaldo គាំទ្រមិត្តរបស់គាត់គឺ លោក Ruben Amorim ដែលនិងមកជួយនាំសំណាងរបស់ក្លឹប Man Utd មកវិញក្រោយពេលព្យុះត្រូវបានបញ្ចប់ តាមរយៈការទទូចស្នើរសុំរបស់ Amorim ក្នុងការដោះស្រាយ បញ្ហានៅ Old Traffordលោក Ruben Amorim គឺពិតជាមានភាពលំបាកក្នុងការដឹកនាំដំបូងរបស់គាត់នៅ Man Utd ដោយបានដឹកនាំចាញ់ 5 ប្រកួត ក្នុងចំណោម 10 ប្រកួតដំបូងរបស់គាត់ ចាប់តាំងពីលោកបានស្នងដំណែងពីលោក Erik Ten Hag កាលពីខែមុន។ ក្រោយចាញ់ក្លឹប Wolves 2-0 ដែលជាបរាជយ័ជាប់គ្នា 3 ប្រកួតចុងក្រោយនេះ លោក Ruben Amorim វ័យ 39 ឆ្នាំបាននិយាថាការងាររបស់គាត់អាចនិងកាន់តែលំបាកខ្លាំងទៅៗ ប្រសិនបើក្លឹបស្វែងរកបញ្ហា មិនបានទាន់ពេលវេលា ក្នុងពេលដ៍ខ្លីខាងមុខ។ នៅក្នុងកម្មវិធីប្រគល់ពាន Globe Soccer 2024 ដែលបានធ្វើឡើងនៅក្នុងទីក្រុង ឌូប៉ៃ ដោយពានរង្វាន់បានទៅលើខ្សែប្រយុទ្ធ របស់ក្រុម AI Nassr គឺកីឡាករ Cristiano Ronaldo ជាកីឡាករឆ្នើមប្រចាំតំបន់បជ្ឈឹមបូពា៍ 2024​ គាត់បាន និយាយ​ថា លោក Ruben Amorim គាត់ធ្វើបានល្អណាស់នៅក្នុងលីគរបស់ ប្រទេស ព័រទុយហ្គាល ជាមួយក្លឹប Sporting ប៉ុន្តែ Premier League គឺខុសពី League ដទៃទៀតនៅលើពិភពលោក ដែលវាមើលទៅហាក់ដូចជាសត្វចម្លែក និងមានការប្រកួតប្រជែងខ្លាំងជាងគេទាំងអស់ក្នុងពិភពលោក។ គាត់បន្ថែមថា បព្ហានេះគឺពិតជាពិបាកសម្រាប់ Amorim ដរាបណា ព្យុះនៅតែបន្តដូចរាល់ថ្ងៃ ប៉ុន្តែព្យុះនេះនិងត្រូវបានបញ្ចប់ក្រោយដំណោះស្រាយ ហើយពន្លឺថ្មីនិងត្រូវរះឡើងម្តងទៀត សម្រាប់បិសាចក្រហម Manu Ultd.