AFF-U23 2022Cambodia Team

ការ​ប្រកួត​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នាឆ្នាំ 2005 ដែលកាលនោះស្ថិតក្រោមឈ្មោះ AFF U-23 Youth Championship។ ការ​ប្រកួត​លើក​ទី​ពីរ​ដែល​គ្រោង​នឹង​ធ្វើ​នៅ Palembang ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ចន្លោះ​ថ្ងៃ​ទី 16 និង 26 ខែ​កក្កដា ឆ្នាំ 2011 ប៉ុន្តែ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​កីឡដ្ឋាន Gelora Sriwijaya Stadium ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ប្រកួត​​ស្ថិត​ក្នុង​ការ​ជួសជុលដែលមិនអាចរៀបចំការប្រកួត។ នៅឆ្នាំ 2019 ការ​ប្រកួត​បានធ្វើឡើងវិញក្រោមឈ្មោះ AFF U-22 Youth Championship នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា​។

កម្ពុជាក៍ត្រៀមខ្លួនសម្រាប់ការធ្វើជាម្ចាស់​ផ្ទះ  AFF U23 Championship 2022 ដែលចាប់ផ្តើមក្នុងខែ កុម្ភៈ នាថ្ងៃទី 14 ដល់ទី​ 26 ហើយការធ្វើជាម្ចាស់ផ្ទះនេះក៏ជាការប្រកួតត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងការប្រកួត​បាល់ទាត់ AFC U-23 Championship ផងដែរ។

ក្នុងឆ្នាំ 2005 ប្រទេសជាក្រុមទទួលបានចំណាត់ថ្នាក់លេខ 1 ក្រោយយកឈ្នះ ក្រុមសិង្ហបុរី ក្នុងលទ្ធផល 3-0 ដោយ ពេលនោះកម្្ពុជាស្ថិតក្នុងពូល B ជាមួយ ថៃ សិង្ហបុរី ឡាវ ហើយក្រុមកម្ពុជា ចាញ់ទាំង 3ប្រកួត​ មិនមានពិន្ទុនោះទេ
– សិង្ហបុរី 3​ -​ 2 កម្ពុជា
– កម្ពុជា 0 – 8 ថៃ
– កម្ពុជា 0 – 3 ឡាវ
14 ឆ្នាំក្រោយមក ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ហើយនាពេលនោះប្រទេសអូស្រ្តាលី បានដកខ្លួនចេញ ចំនែក 3 ប្រទេសផ្សេងទៀត សិង្ហបុរី ឡាវ និងប្រ៊ុយណេ មិនបានចូលរួមក្រោយប្រកួតជម្រុះធ្លាក់។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស្ថិត ក្នុងពូល B មានឥណ្ឌូនេស៊ី ភូមា និង ម៉ាឡេស៊ី។​ ពេលនោះកម្ពុជា មាន 6 ពិន្ទុ ឡើងទៅវគ្គបន្ទាប់ ក្រោយយកឈ្នះ ម៉ាឡេស៊ី 1-0, យកឈ្នះភូមា 2-0 និងចាញ់ ឥណ្ឌូនេស៊ី 2-0។ ប្រកួត 4 ក្រុមចុងក្រោយ កម្ពុជា បានត្រឹមចំណាត់ថ្នាក់ លេខរៀងទី 4 ចំនែកក្រុម ឥណ្ឌូនេស៊ីគ្រងតំណែងជើងឯង ក្រោយយកឈ្នះក្រុមថៃ ក្នុងលទ្ធផល 2-1។

ឆ្នាំ​ 2022 កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្ថិតក្នុងពូល A៖ កម្ពុជា ទីម័រខាងកើត ភីលីពីន និងប្រ៊ុយណេ។ រីឯពូល B មាន៖ ឥណ្ឌូនេស៊ី ភូមា​ ឡាវ និង ម៉ាឡេស៊ី។​ ចុងក្រោយពូល C មានតែ 3 ប្រទេសប៉ុណ្ណោះ គឺ៖ ថៃ វៀតណាម និងសិង្ហបុរី។

Image

By SAME