រំលឹកដែរថាកាលប្រកួតជើងទី 1 ក្រុមជម្រើសជាតិ ភីលីពីន បានយកជយ័ជំនះ លើក្រុមជម្រើសជាតិថៃ ដោយលទ្ធផល 2-1 ក្នុងដី ដែលធ្វើអោយភីលីពីន មានក្តីសង្ឃឹមឡើងបន្ត ប៉ុន្តែអ្វីៗ ត្រូវបានប្រែប្រួលទាំងស្រុង ដោយប្រកួតជើងទី 2 ត្រូវបានបញ្ចប់ ដោយលទ្ធផល 4-3។
ការប្រកួតជើងទី 2 នេះក្នុងតង់ទី 1 ថៃបានធ្វើការនាំមុខ 1-0 ដែលនាំអោយគ្រាប់សុទ្ធបញ្ចូលទី បូកចូលគ្នា គឺ 2-2 មួយគ្រាប់របស់ថៃរកបានដោយកីឡាករ Chamratsamee នៅនាទី ទី 37 ។ ចូលដល់តង់ទី 2 ថៃបានបន្ថែម 1 គ្រាប់ទៀត ដោយកីឡាករ Gustavsson នៅនាទី ទី 54 ដែលនាំអោយបូកគ្រាប់បញ្ចូលគ្នាគឺ 3-2 ជាក្តីសង្ឃឹម របស់ថៃឡើងទៅវគ្គបន្ត ប៉ុន្តែអ្វីៗ ត្រូវបានផ្លាស់់ប្តូរក្រោយ ភីលីពីន ស៊ុតបាន 1 គ្រាប់ត្រឡប់មកវិញ នៅនាទី ទី 84 មុនការបញ្ចប់តង់ទី 2 នាំអោយ គ្រាប់សរុប 3-3 ឈានដល់ការបន្ថែមម៉ោង 15 នាទី 2ដង។
15 នាទី លើកទី 1 គឺលទ្ធផលរក្សានៅដដែល និងបន្តរហូតដល់នាទី ទី 116 ថៃបានតែតបាល់បញ្ចូលទី បាន 1គ្រាប់ទៀត ដែលធ្វើអោយក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការឡើងទៅជួប វៀតណាម វគ្គផ្តាច់ពត្រ័។
បញ្ចប់ 120 នាទី ថៃ 3 ភីលីពីន 1 (AGT 3-2)