De Bruyne និងចាកចេញពី Man City នៅចុងរដូវកាលនេះ

ប្រធានក្រុមមេឃខៀវ Manchester City បាននិយាយកាលពីថ្ងៃសុក្រតាមប្រពន្ធ័សង្គមថា កុងត្រារបស់គាត់ និងត្រូវបានបញ្ចប់នៅចុងរដូវកាលនេះ ដែលនៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ។

De Bruyne បានចុះកុងត្រាជាមួយ Manchester City នៅកំឡុងខែ សីហា ឆ្នាំ ២០១៥ ដោយទិញមកពីក្លិប Wolfsburg និងបានបង្ហាញខ្លួនបាន 413​ ប្រកួត។ គាត់ជាកីឡាករមួយដ៏សំខាន់សម្រាប់លោក Pep Guardiola ក្នុងការឈ្នះពាន 2022-2023 រួមនិងពាន 16 ផ្សេងទៀតជាមួយក្លឹប ដូចជា Premier League 6 សម័យ, Champions League, FA Cup 2 សម័យ និង EFL Cups 5 សម័យ។ De Bruyne រកគ្រាប់បាល់បានចំនួន 106 គ្រាប់ នៃការបង្ហាញខ្លួនរបស់គាត់ និងជួយអោយមិត្តរួមក្រុមរកបានគ្រាប់បាល់ ចំនួន 169 ដង ។​ គាត់បានក្លាយជាកីឡាករដែលបញ្ជូនបាល់អោយសមាជិកបានលឿន និងល្អជាងគេផងដែរ។

ក្នុងសារដែលគាត់បានបង្ហោះ ក្រោមចំណងជើងថា Dear Manchester ដែលមានន័យថាជូនចំពោះអ្នកគាំទ្រ នៅ Manchester ប៉ុន្មានខែទៀតគឺជាថ្ងៃចុងក្រោយក្នុងនាមខ្ញុំជាកីឡាករ របស់ក្លឹប Manchester City គ្មានអ្វីត្រូវនិយាយច្រើននោះទេ គ្រាន់តែថា ក្នុងនាមជាកីឡាករបាល់ទាត់មួយរូប គឺដឹង ហើយថាថ្ងៃនេះនិងមកដល់ ហើយអ្នកគ្រប់គ្នានិងបានដឹងរឿងនេះពីខ្ញុំមុនគេ។

Time to say goodbye': Kevin De Bruyne to leave Man City - The Press Democrat

បាល់ទាត់បានធ្វើអោយអ្នកគ្រប់គ្នាស្គាល់ខ្ញុំ ហើយបានផ្លាស់ប្តូរក្តីសុបិន្ត របស់ខ្ញុំ តាមរយៈក្លឹបមួយនេះ និងទីក្រុងនេះ អ្នកគ្រប់គ្នាបានផ្តល់អោយខ្ញុំគ្រប់យ៉ាង។ ខ្ញុំមិនមានជម្រើស ប៉ុន្តែ ខ្ញុំនិងផ្តល់អោយអ្នកគ្រប់គ្នា គ្រប់យ៉ាងត្រឡប់ទៅវិញ យើងឈ្នះទាំងអស់គ្នា។ មិនថាយើងចូលចិត្តវា រឺមិនចូលចិត្តក៏ដោយ តែនេះជាពេលមួយដែលយើងត្រូវនិយាយថា លាហើយ  ហើយក៍អរគុណដល់ក្លឹប មិត្តរួមក្រុម មិត្តភក្ភ និងគ្រួរសារ នៅក្នុងរយៈពេល 10ឆ្នាំ ដ៏ភ្លឺចែងចាំងមួយនេះ។ គ្រប់រឿងទាំងអស់សុទ្ធតែមានទីបញ្ចប់របស់វា ហើយនេះជារឿងមួយដ៍ល្អ យើងទាំងអស់គ្នារីក​រាយជាមួយគ្នា សម្រាប់ការផ្លាស់ប្តូរមួយនេះ។​De Bruyne ក្នុងរដូវកាលនេះ គឺមានរបួសរាំរៃ ដែលធ្វើអោយគាត់មិនសូវបានបង្ហាញខ្លួន ដោយលេងបានតែ 31 ប្រកួតតែតប៉ុណ្ណោះ

Be the first to comment

Leave a Reply

Your email address will not be published.


*