បើគិតមកទល់ពេលនេះ Lionel Messi បានចាកចេញពី Barcelona រយៈពេលជិត 1ឆ្នាំហើយ និងកំពុងបន្តអាជីព របស់ខ្លួននៅ ប្រទេសបារាំង ហាក់មិនសូវជាកាក់កប ប៉ុន្មាននោះទេ។

Mobile phone repair services, ផ្ទះលេខ 54 ផ្លូវ 426 ទូលទំពូង1 ចំការមន ភ្នំពេញ

កីឡាករឈ្នះ Ballon d’Or ប្រាំពីរសមយ័កាល Lionel Messi ត្រូវបានពាក្យចរាមអារាម ថានិងវិលត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ ក្រោយពេលដែលកីឡាកររូបនេះ ហាក់មិនសូវធ្វើបានល្អ ពេលមកប្រកបអាជីព ក្នុងប្រទេស បារាំង។ ក្លឹបយក្ស បារាំងមួយនេះបានធ្លាក់ចេញ ពី UEFA Champions League ត្រឹមវគ្គជម្រុះក្នុងពូល ដែលធ្វើអោយអ្នកគាំទ្រ មិនសប្បាយចិត្ត និងចំអក អោយ Lionel Messi ព្រមជាមួយ និងកីឡាករប្រេស៊ីលមួយរូបទៀត គឺ Neymar។​

Messi Makes a Case on Why PSG Has What It Takes to Win the Champions League This Season - PSG Talk

មហាសេដ្ឋី និង​អតីត​កីឡាករ​បាល់ទាត់​ជា​ច្រើនបាននិយាយស្រដៀងគ្នាថា កីឡាករ រូបនេះនិងអាចវិលត្រឡប់ទៅកាន់ទឹក ដី Camp Nou ប្រទេស អេស្បា៉ញវិញ។ ស្របពេលនៃពាក្យលេចលឺនេះដែរ ម្ចាស់ក្លឹប Barcelona លោក Joan Laporta ហាក់មិនមានប្រតិកម្មនិងការវិលត្រឡប់នេះទេ ហើយក៍និងមិនអាចកើតឡើងដែរ។

Joan Laporta talks Messi, Lewandowski, Salah, Roberto, Gavi, Araujo, and Raphinha | Barca Universal

Lionel Messi ក៍បានបញ្ជាក់ទៅកាន់សារពត៍មាន TyC Sports ថាគាត់និងមិនវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញ នោះទេ ទោះបីជាគាត់ចប់កុងត្រានៅទឹកដី បារាំងក៍ដោយ។ គួរបញ្ជាក់ថា កីឡាករវយ័ 34 ឆ្នាំ រូបនេះនិងត្រូវបញ្ចប់កុងត្រា របស់ខ្លួននៅរដូវក្តៅ ឆ្នាំ 2023 ខាងមុខ។

Lionel Messi fit to face Manchester City, says PSG coach Mauricio Pochettino | Champions League | The Guardian

By SAME