ពិតជាមិនគួរអោយជឿថាកីឡា អាល់បានី អាចធ្វើបានត្រឹមតែ 20 វិនាទី តែប៉ុណ្ណោះ ដែលធ្វើអោយអ្នកគាំទ្រ ស្រែកហ៊ោ អបអរយ៉ាងសប្បាយ នៅដើមតង់ទីមួយ

វេលាព្រឹកព្រលឹម ម៉ោង 2 រំលងអាធាត្រ ថ្ងៃទី 15 ឈាងចូលថ្ងៃទី 16 ជាជំនួបប្រកួត ដ៏ជក់ចិត្ត រវាងក្រុមការពារតំណែង ជើងឯក អ៊ីតាលី និង អាល់បានី គ្រាន់តែអាជ្ញា កណ្តាលផ្លុំកញ្ចែភ្លាម ក្រុមអាល់បានី បំបោងបាល់ទៅកាន់ទី​អ៊ីតាលីតែចេញក្រៅ  បង្កើតបានជាបាល់គប់ទួស ដោយក្រុមអ៊ីតាលី ការធ្វេសប្រហែលរបស់កីឡាអ៊ីតាលី ពាក់អាវលេខ 3 គឺកីឡាករ Federco Dimarco គប់បាល់ផ្លាត់ស្លៀត ធ្វើអោយកីឡាករ អាល់បានី ពាក់អាវលេខ​ 10 គឺកីឡាករ Bajrami ស៊ុតបញ្ចូលទី នៅ វិនាទី ទី 20 ដើមតង់ទី 1។​ ការសប្បាយបានប្រហែលជា 10 នាទី ខាងអ៊ីតាលីតាមស្មើរមកវិញដោយកីឡាករពាក់អាវលេខ 23 កីឡាករ Bastoni ចាប់ពីនាទីនោះមក អ៊ីតាលី កាន់តែមានទឹកចិត្ត​ និងដាក់សំពាធបន្ថែមទៅលើក្រុម អាល់បាលី រហូតរកបានមួយគ្រាប់ទៀតនៅនាទី 15  ដោយកីឡាករ Barella​ ពាក់អាវលេខ 18

ក្រោយការនាំមុខ 2-1 របស់អ៊ីតាលី ខាងក្រុមជម្រើសជាតិ អាល់បានីព្យាយាមសម្រុកតាមស្មើរតែលទ្ធផលបានរក្សាទុកបែបនេះរបស់ចប់តង់ 90 នាទី​ ដោយអ៊ីតាលី ទទួលបាន 3 ពិន្ទុ ឈរនៅលេខរៀងទី 2 ក្រោមអេស្ប៉ាញ ដោយយកឈ្នះក្រូអាត 3-0 កាលពីក្បាលព្រលប់ម៉ោង 8 ល្ងាច ថ្ងៃទី 15។

ចប់ការប្រកួតកីឡាករ​ អាល់បានី តែស៊ុតបញ្ចូលទី មួយគ្រាប់ វិនាទី ទី 20 បាននិយាយថា គាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលគាត់អាចស៊ុតបញ្ចូលទី សម្រាប់ព្រិត្តិការណ៏ដ៏ធំ និងអស្ចារ្យ EURO 2024 វាហាក់ដូចសុបិន្តមួយ ហើយគាត់និងព្យាយាមធ្វើវាអោយកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ប្រកួតក្រោយ ដែលត្រូវជួបជាមួយក្រុមខ្លាំង ក្រូអាត។

វីឌីអូ សង្ខេប៖

By SAME