ប្រធានក្លឹប Barcelona លោក Joan Laporta បានច្រានចោលការប្រជែងក្នុងការចុះហត្ថលេខាលើកីឡាករ Erling Haaland ។
Haaland គឺជាកីឡាករ មួយរូប ដែលក្លឹបជាច្រើននៅទ្វីបអឹរ៉ុប កំពុងប្រកួតប្រជែង ក្នុងការតាមចុះហត្ថលេខា ដើម្បីចូលរួម ជាមួយក្លឹបរបស់ពួកគេ មុនរដូវកាល 2022/2023 ខាងមុននេះ។ យោងតាមរបាយការណ៏មួយបានបញ្ជាក់ថា តម្លៃរបស់ Haaland នៃការដោះដូរអាចមានទឹកប្រាក់ប្រហែល 75 លានអឹរ៉ូ និងរួមជាមួយលក្ខណ ជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ ឃ្លាចាកចេញនេះត្រូវបានគេរំពឹងថាគ្រាន់តែជាការចាប់ផ្តើមនៃសង្រ្គាមដេញថ្លៃសម្រាប់កីឡាករវ័យ 21 ឆ្នាំប៉ុណ្ណោះ ជាមួយនឹងតម្លៃចុងក្រោយរបស់គាត់នឹងកើនឡើងលើសពី 100 លានអឺរ៉ូ។
ទន្ទឹមនឹងតម្លៃខ្លួននៅ Dortmund បញ្ហានៃប្រាក់បៀវត្សដ៍ខ្ពស់របស់គាត់ចំនួន 30 លានអឺរ៉ូក្នុងមួយឆ្នាំ បូករួមទាំងភ្នាក់ងារដ៏ធំ និងការចុះហត្ថលេខាលើថ្លៃឈ្នួលបានកាត់បន្ថយការចាប់អារម្មណ៍របស់ Barcelona ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងមានចំពោះពួកគេ។ យោងតាមរបាយការណ៍ពី Diario Sport ថា យើងនឹងមិនបញ្ចូលកីឡាករណាម្នាក់បន្ថែម ដែលផ្លាស់ប្តូរប្រព័ន្ធប្រាក់ខែ នោះទេ ។
ការអត្ថាធិប្បាយរបស់ Laporta បានបន្លឺឡើងនូវការកត់សម្គាល់ពីមុនរបស់គាត់អំពីការរៀនពីកំហុសរូបិយវត្ថុរបស់ពួកគេនៃរបបមុនជាមួយនឹងការនិយាយអំពី Lionel Messi ត្រឡប់ទៅ អេស្បា៉ញ វិញក៏ទំនងជាមិនអាចទៅរួចដែរក្នុងរដូវក្តៅខាងមុខនេះ។