តាមរាយការណ៍ដោយអ្នកកាសែត Manu Carreno នៅលើ SER លោក Jorge Messi ដែលជាឪពុករបស់អតីតតារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Lionel Messi បានស្នើសុំ Joan Laporta ឱ្យឈប់និយាយអំពីកីឡាករអន្តរជាតិអាហ្សង់ទីននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
បន្ទាប់ពីបានចំណាយពេលពេញមួយអាជីពនៅ Barcelona Messi បានចាកចេញពីក្លឹបកាលពីឆ្នាំមុន ខណៈដែល Laporta និងក្រុមប្រឹក្សាភិបាលរបស់គាត់មិនមានជំហរក្នុងការបន្តកិច្ចសន្យាដែលផុតកំណត់របស់គាត់នោះទេ។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយ Paris Saint-Germain ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយនឹងជម្រើសបន្ថែមចំនួន 12 ខែ។
ទោះបីជាជួបការលំបាកខ្លះក្នុងរដូវកាលដំបូងរបស់គាត់នៅប្រទេសបារាំងក៏ដោយ Messi បានជួយ PSG ឈ្នះជើងឯក Ligue 1 ។ សម្រាប់ Barça ពួកគេបានស៊ូទ្រាំនឹងយុទ្ធនាការដ៏លំបាកឆ្នាំ 2021/22 ដែលបានបញ្ចប់ដោយគ្មានពានរង្វាន់ណាមួយ ខណៈដែលពួកគេទើបតែឈានដល់ចំណាត់ថ្នាក់លេខ 2 នៅ La Liga ។ វាមានរយៈពេលជិតមួយឆ្នាំហើយចាប់តាំងពី Messi ចាកចេញពីកីឡដ្ឋាន Camp Nou ប៉ុន្តែឈ្មោះរបស់គាត់នៅតែបន្តកើតមានស្ទើរតែគ្រប់ការសន្ទនា ឬបទសម្ភាសន៍ដែលប្រធាន Laporta ផ្តល់ឱ្យ។
កំពូលអ្នកចាត់ការ Barcelona បាននិយាយអំពីរបៀបដែលគាត់មិនមានការសោកស្តាយណាមួយចំពោះការចាកចេញរបស់អ្នកឈ្នះ Ballon d’Or ប្រាំពីរសម័យកាលពីរដូវក្តៅមុន៕