យប់មិញនេះគឺជាការប្រកួតដ៍ញក់ចិត្តមួយរវាងក្រុមគោព្រៃកម្ពុជា និងក្រុមយក្សអាឡាដាំង ឥណ្ឌា ការប្រកួតគឺចាប់ផ្តើមនៅ ម៉ោង 5-30នាទី ម៉ោងនៅ ឥណ្ឌា ដែលត្រូវជាម៉ោង 10យប់ នៅកម្ពុជា។
យើងសង្កេតឃើញថា មុនការប្រកួតឈានមកដល់ ប្រទេសឥណ្ឌាបានប្រើប្រាស់ទង់ជាតិរបស់កម្ពុជាក្នុងការបង្ហាញមាន លក្ខណៈមិនត្រឹមត្រូវ និងត្រូវបានសហពន្ព័កម្ពុជាអោយខាងឥណ្ឌា មានការសុំទោសជាបន្ទាន់។ ប្រហែលមុន 3ម៉ោងខាង ភាគីឥណ្ឌាបានចេញលិខិតសុំទោសជាសាធារណៈមួយអំពីកំហុសរបស់ខ្លួននៃការធ្វេសប្រហេស។ ឈានចូលដល់ម៉ោង 10យប់ ម៉ោងនៅកម្ពុជា ការប្រកួតចាប់ផ្តើម ក្រុមកីឡាករដើរចូលទីលានត្រៀមប្រកួត ការគោរពភ្លេងជាតិនៃប្រទេសទាំង 2 ដែលជាស្តង់ដា គឺគោរពភ្លេងជាតិរបស់ភ្ញៀវមុន ទើបបន្ទាប់ម្ចាស់ផ្ទះ តែនេះផ្ទុយទាំងអស់ ពិធីករ ប្រកាសគោរពខាងភ្ញៀវ តែភ្លេងជាតិរបស់កម្ពុជាមិនដំណើរការ រងចាំប្រហែល 5នាទី ខាងម្ចាស់ផ្ទះក៍ចាក់ភ្លេងជាតិខ្លួន គោរពមុនវិញតែម្តង។
ក្រោយគោរពចប់ភ្លេងជាតិរបស់កម្ពុជាក៍មិនដំណើរការទៀត រងចាំប្រហែល 5នាទីទៀត និងភ្លេងដែលចាក់មកហាក់មិនល្អ លឺមិនច្បាស់ ដាច់ៗ ដែលនេះហាក់បង្ហាញថា ឥណ្ឌា មានភាពកំសោយនៃការធ្វើជាម្ចាស់ផ្ទះ មិនមានការត្រៀមទុកមុន រឺមួយនេះគឺជាចេតនារបស់ឥណ្ឌាមកលើកម្ពុជា។
ចូលដល់ការប្រកួតសង្កេតឃើញថា ខាងឥណ្ឌាមានមាឌធំល្អ និងរឹងមាំ តែការលេងហាក់មានការច្រានច្រើន ដោយមិន មានការពិន័យពិអាជ្ញាកណ្តាល។ ដូចជាគ្រាប់បាល់ទី1 ពិនយ័ 11ម៉ែត្រ កីឡាករកម្ពុជាទាមទារឆែកវីឌីអូបញ្ជាក់ក៍មិន បានធ្វើតាមដែរ គឺអោយស៊ុតតែម្តង។
ប្រកួតក្រោយកម្ពុជានិងត្រូវតទល់ជាមួយក្រុម ហុងកុង ដែលកម្ពុជាធ្លាប់ឈ្នះកន្លងមក ក្នុងការជម្រុះពានបាល់ទាត៉ពិភព លោក។