លោក Nasser Al-Khelaifi បាននិយាយលោកចង់មានការផ្លាស់ប្តូរដ៍ធំមួយ ហើយនេះក៍ជាក្តីស្រមៃនិងជាគោលដៅដ៍ធំ របស់គាត់និងក្លឹបផងដែរ។
ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានព្រមានកីឡាករ ‘bling-bling’ របស់ក្លឹប រួមទាំង Neymar ថាពួកគេអាចនឹងត្រូវបានលក់នៅរដូវក្តៅនេះ ខណៈដែលគាត់ចង់បង្កើតក្រុម Parisians (កីឡាករដែលមាន ដើមកំណើតនៅក្នុងប្រទេសបារាំង)។ ថ្លែងទៅកាន់ Le Parisien កាលពីថ្ងៃអង្គារ ប្រធានក្លឹបលោក Al-Khelaifi បានបង្ហាញថាការផ្លាស់ប្តូរដ៏ធំទូលាយកំពុងកើតមាននៅ Parc des Princes សុបិនគឺជារឿងមួយ ការពិតគឺជារឿងមួយទៀត ប្រហែលជាយើងគួរតែផ្លាស់ប្តូរពាក្យស្លោករបស់យើង… សុបិន្តធំគឺល្អ ប៉ុន្តែថ្ងៃនេះយើងត្រូវតែក្លាយជាការពិត យើងមិនចង់បានពន្លឺភ្លឹបភ្លែតៗទៀតទេ វាដល់ទីបញ្ចប់នៃពន្លឺនេះហើយ។ លោកបានបន្តថា៖ យើងចង់បានកីឡាករដែលស្រឡាញ់ក្លឹប ស្រឡាញ់ការប្រកួត ស្រឡាញ់ការឈ្នះ ហើយយើងចង់ឱ្យចិត្តគំនិតនេះរីករាលដាលពេញក្លឹប។ នៅពេលសួរអំពីអនាគតរបស់ Neymar នៅ PSG លោក Al-Khelaifi បាននិយាយថា អ្វីដែលខ្ញុំអាចប្រាប់អ្នកបានគឺថា យើងរំពឹងថាកីឡាករទាំងអស់នឹងធ្វើបានច្រើនជាងអ្វីដែលពួកគេធ្វើកាលពីរដូវកាលមុនទៅទៀត។
Al-Khelaifi ក៏បានបង្ហាញពីមហិច្ឆតារយៈពេលវែងក្នុងការដាក់ក្រុមកីឡាករកើតនៅទីក្រុងប៉ារីស គាត់បានបន្តថា៖ គោលដៅរបស់ខ្ញុំសម្រាប់ប៉ុន្មានឆ្នាំខាងមុខគឺមានតែកីឡាករប៉ារីសក្នុងក្រុមរបស់យើងនិងមានទេពកោសល្យជាច្រើននៅក្នុងតំបន់របស់យើង។ កីឡាករល្អបំផុតមកពីតំបន់របស់យើងសមនឹងលេងឱ្យ PSG វានឹងត្រូវការពេលវេលា ប៉ុន្តែវាគឺជាគោលដៅ។