ពុទ្ធសាសនិកជាច្រើនប្រហែលជាបានស្គាល់ខ្លះរួចមកហើយ ពេលនេះក្រុមការងារ និងលើកយកមកបង្ហាញបន្ថែមក្នុងអត្ថន័យ អោយកាន់តែយល់ច្បាស់ ចែករំលែកតៗគ្នាអោយកាន់តែយល់ដឹងបន្ថែម តកូនតចៅ៖
១-មាឃបូជា – រំលឹកដល់ហេតុសំខាន់ ៤ គឺ៖
ក- ដាក់អាយុសង្ខា
ខ- ប្រជុំចតុរង្គសន្និបាទ ប្រកបដោយអង្គ ៤
គ- ពុទ្ធកិច្ច ៥ យ៉ាង ចាប់ពីត្រាស់ដឹងរហូតបរិនិព្វាន
ឃ- តែងតាំងអគ្គសាវ័ក
២-វិសាខបូជា – រំលឹកតិនក្ខត្តបក្សទំាង ៣ គឺ៖
ក- ប្រសូត្រថ្ងៃសុក្រ ពេញបូណ៍មី ខែវិសាខឆ្នាំច
ខ- ត្រាស់ដឹងថ្ងៃពុធ ពេញបូណ៍មី ខែវិសាខឆ្នាំរកា
គ- បរិនិព្វានថ្ងៃអង្គារ ពេញបូណ៍មី ខែវិសាខឆ្នាំម្សាញ់
៣-អាសាឡ្ហបូជា – រំលឹកតិនក្ខត្តបក្សទំាង ៥ គឺ៖
ក- ព្រះសម្ពុទ្ធ ចុះចាប់បដិសន្ធី
ខ- ព្រះសម្ពុទ្ធ ចេញសាងព្រះផ្នួស
គ- ព្រះសម្ពុទ្ធ សម្តែងធម៍ដំបូង គឺប្រោសបញ្ចវគ្គីយភិក្ខុ
ឃ- ព្រះសម្ពុទ្ធ ស្ថាបនាភិក្ខុដំបូង
ង- ព្រះសម្ពុទ្ធ សម្តែងយមកប្បាដិហារិយ៍។
រាល់ការកែតំរូវ ក្រុមការងារស្វាគមន៍ជានិច្ច។