ការប្រកួត Formula 1 គឺជាការប្រកួតប្រណាំងឡានដែលអស្ចារ្យ និងពោរពេញដោយគ្រោះថ្នាក់ វាអាចថាជសមរភូមិសង្រ្គាមវាលរាប មួយដែលមិនគួររំលងក្នុងការទស្សនា។

ក្រោយការប្រកួតជម្រុះអស់រយៈ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ឧសភា​ ដល់ ២៦ ឧសភា ២០២៤ កាលពីម្សិលមិញយើងបានរកឃើញអ្នកទទួលបានជ័យលាភីសម្រាប់ជុំទី ៨ នេះគឺជាកីឡាករមកពីប្រទេស ម៉ូណាកូ ដែលបានកសាងប្រវត្ថិសាស្រ្តយកឈ្នះលើទឹកដីកំណើត របស់ខ្លួនជាលើកដំបូង។ Charles Leclerc ជាកីឡាករ និងជាអ្នកបើកបរអោយក្រុម Ferrari គួររំលឹកផងដែរថា ការប្រកួតចែកចេញជា ៥ ដំណាក់កាលដោយបែងចែកមានដូចជា Practice 1, Practice 2, Practice 3, Qualifying និង Race.

យើងនិយាយតែចំពោះ កីឡាករ Charles Leclerc អំពីលទ្ធផលទាំង ៥ ដំណាក់កាល ដូចខាងក្រោម៖
Practice 1 ៖            ឈរនៅលេខរៀងទី​ 5
Practice 2 ៖            ឈរនៅលេខរៀងទី​ 1
Practice 3 ៖            ឈរនៅលេខរៀងទី​ 1
Qualifying ៖           ឈរនៅលេខរៀងទី​ 1
Race ៖                     ឈរនៅលេខរៀងទី​ 1

មើលតាមស្ថិតិកីឡារូបនេះពិតជាធ្វើបានល្អមេន ទាំងការជម្រុះ និងការប្រកួតផ្តាច់ព្រត្រ័សម្រាប់ជុំទី ៨ នេះ។
ខាងក្រោមជាវីឌីអូខ្លះៗនៃការប្រកួត FORMULA 1-MONACO-2024

By SAME