បើនិយាយពីវិសយ័បាល់ទាត់ក្រុមទាំងពីរ គឺកម្ពុជា និងម៉ុងហ្គោលី ហាក់មិនសូវមានភាពលិចធ្លោរ គួរអោយកត់សំគាល់នោះទេ ដោយសារក្រុមទាំងពីរស្ថិតក្នុងកំរិតមួយមិនទាន់ចាត់ចូលជាប្រទេសដែលមានវិសយ័បាល់ទាត់រីកចម្រើនខ្លាំងនៅឡើយ។
តទៅនេះយើងក្រឡេកមកមើលការប្រកួតចុងក្រោយដែលក្រុមទាំងពីរធ្វើបាន ថាតើមានលទ្ធផលល្អ រឺក៍យ៉ាងណា៖
ក្រុមជម្រើសជាតិកម្ពុជា៖ ឈ្នះ ១ ស្មើរ ១ ចាញ់ ៣
27-Mar-2024: Guyana 4 – 1 Cambodia (ចាញ់)
23-Mar-2024: Equatorial Guinea 2 – 0 Cambodia (ចាញ់)
17-Oct-2023: Pakistan 1 – 0 Cambodia (ចាញ់)
12-Oct-2023: Cambodia 0 – 0 Pakistan (ស្មើរ)
11-Sep-2023: Cambodia 4 – 0 Macau (ឈ្នះ)
ក្រុមជម្រើសជាតិ ម៉ុងហ្គោលី៖ ឈ្នះ ០ ស្មើរ ០ ចាញ់ ៥
25-Mar-2024: Tanzania 3 – 0 Mongolia (ចាញ់)
22-Mar-2024: Azerbaijan 1 – 0 Mongolia (ចាញ់)
17-Oct-2023: Mongolia 0 – 1 Afghanistan (ចាញ់)
12-Oct-2023: Afghanistan 1 – 0 Mongolia (ចាញ់)
15-Jun-2023: Vanuatu 1 – 0 Mongolia (ចាញ់)
មើលតាមប្រវត្ថិនៃ ៥ ប្រកួតចុងក្រោយ គឺកម្ពុជា មានស្ថិតិល្អជាងខាងក្រុមម៉ុងហ្គោលី តែបើទៅមើលប្រវត្ថិដែលក្រុមទាំងពីរ ធ្លាប់ជួបគ្នាកាលពីខែ វិច្ឆិកា ២០១៩ ក្រុមម៉ុងហ្គោលីបានបើកការនាំមុខកម្ពុជា ១ ទល់ ០ នៅតង់ទី មួយ ហើយកម្ពុជា បានតាមស្មើរមក វិញនៅចុងតង់ទី ១ តាមរយៈបាល់ពិនយ័ ១១ ម៉ែត្រនាំអោយលទ្ធផល ១ ទល់ ១ និងរក្សាដល់ចប់ការប្រកួត។ និយាយជារួមក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នាដែរ។