Juventus បានស្វាគមន៍ Atalanta ក្នុងកីឡដ្ឋាន Allianz កាលពីថ្ងៃសៅរ៍ ហើយក្រុមភ្ញៀវដើរចេញដោយមានបីពិន្ទុបន្ទាប់ពីឈ្នះ 1-0 រកបានដោយកីឡាករ Zapata នៅនាទី ទី28′។
កាលពីប៉ុន្មានថ្ងៃមុន ក្រុម Juventus ត្រូវបានក្រុម តោខៀវ Chealsea លុតយ៉ាងដំណំ ដោយលទ្ធផល 4-0 ក្រុមសេះបង្កង់ សង្ឃេឹមថា និងធ្វើបានល្អក្នុងជំនួប Seriea A ប៉ុន្តែការខិតខំរបស់ពួកគេ គឺមិនដូចការគិតនោះ ទេ ដោយសារក្រុមភ្ញៀវ បានមក 3ពិន្ទុ ដល់ដី ទោះបីក្រុមម្ចាស់ផ្ទះ ព្យាយាមដាកសំពាធទាំងពីដើមតង់តែមិន អាចធ្វើអ្វីបានលើ Atalanta ដែរមានការការពារដ៏ល្អ និងសហការជាក្រុម។ ការធ្វសប្រហេសនៃការសម្រុក បានធ្វើអោយក្រុមភ្ញៀវវាយបក និងរកបាន 1 គ្រាប់នៅនាទី 28 ហើយលទ្ធផល 1-0 នេះរក្សាទុករហូតដល់ ការប្រកួតបានបញ្ចប់។
លទ្ធផលនេះបានធ្វើអោយ Juventus ធ្លាក់ចេញពីចំណាត់ថ្នាក់ទី 5 ទៅលេខរៀងទី 8 វិញ ចំនែកឯ Atalanta បានចាត់ទុកជ័យជំនះនេះជាប្រវត្តិសាស្រ្តរបស់ខ្លួនចាប់តាំងពីឆ្នាំ 1989 ដែលមិនឈ្នះលើក្រុម Juventus ពេលនេះក្រុម Atalanta បានឈរនៅលេខរៀងទី 4 of Series A។