រាល់ថ្ងៃនេះមនុស្សភាគច្រើនបរិភោគអាហារមិនសមស្រប ដែលបណ្តាលអោយមានផលប៉ះពាល់ដល់សុខភាពរាងកាយ បន្តិចម្តងៗ រហូតក្លាយជាជំងឺរាំរៃ និងធ្ងន់ធ្ងរ ទាំងក្រពះ ពោះវៀន។

ខាងក្រោមជាប្រភេទ អាហារបំប៉នសំរាប់សុខភាពនិងជួយដល់ក្រពះពោះវៀនអោយដំនើរការល្អ ដែលអាហារ​ទាំងអស់​នោះ​រួមមាន៖

1-ត្រីសាម៊ុន៖ គឺជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមីហ្គា3 ដែលជាថ្នាំធម្មជាតិប្រឆាំងនិងការរលាកប្រពន្ធ័រំលាយអាហារ និងជួយព្យាបាលអាការៈផើមពោះ និងឈឺពោះទៀតផង។ មានការសិក្សាផ្សេងទៀតបានបញ្ជាក់ថាសារធាតុខ្លាញ់អូមីហ្គា 3 និងជួយការពារមហារីកពោះវៀនធំ​ ដូចនេះការទទួលទានត្រីសាម៊ុនពេលព្រឹកពិតជាជួយបានច្រើន​ ដល់ការរំលាយ អាហារ លើកកំពស់ការសម្រកទម្ងន់ និងជាពិសេសជួយរក្សាលំនឹងជាតិស្ករក្នុងឈាមទៀតផង​ ព្រោះវាមានផ្ទុកជាតិ ប្រូតេអិនខ្ពស់។

Why farm salmon if you can print them? | The Fish Site

 

 

2-យ៉ាអួរ៖ ដែលគ្មានលាយទៅដោយផ្លែឈើ និងសារធាតុពណ៍ជាជម្រើសដ៏ល្អបំផុតក្នុងការទទួលទាន ជាពិសេសសំរាប់ អាហារពេលព្រឹករបស់អ្នក វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងមានជីវជាតិច្រើនក្នុងការរំលាយអាហារបាន យ៉ាងល្អទៀតផង។ យ៉ាអួរមានផ្ទុកនៅប្រូតេអិន កាល់ស្យូមឡេកតូស ជាពិសេសសម្បូរទៅដោយប្រូបាយអូតិច ដែលធ្វើ អោយប្រសើរឡើងនៅមុខងារប្រពន្ធ័រំលាយអាហារជាប្រចាំ ជួយថែរក្សាសរីរាង្គពោះវៀនអោយមានសុខភាពល្អ កាត់បន្ថយ អាការៈផើមពោះ ទល់លាមក និងរាគជាដើម។

មុននឹងទទួលទាន Yogurt ឬយ៉ាអួរ អ្នកគួរតែដឹងពីសារៈប្រយោជន៍របស់វាឱ្យបានច្បាស់ –  Knongsrok

3-ផ្លៃប៉ោម៖ មិនត្រឹមតែជួយអោយសំរស់នៅក្មេងជាងវយ័នោះទេ​ ប៉ុន្តែវាក៏អាចជួយការពារកោសិការ ពោះវៀនពីបញ្ហា រំខាននានាផងដែរ ផ្លែប៉ោមជាប្រភេទផ្លែឈើម្យា៉ងដែរសម្បូរទៅដោយសារធាតុ វេកតិន ដែលជាជាតិសរសែរលាយជួយ បង្កើនការរំលាយអាហារនៅក្នុងពោះវៀនតូច បង្កើនការធ្វើចលនារបស់ពោះវៀន ហើយជាពិសេសជួយកាត់បន្ថយហានិ ភយ័នៃការឆ្លងមេរោគនៅក្នុងពោះវៀន​ ផ្លែប៉ោមក៏ជួយក្នុងការមិនអោយទល់លាមកផងដែរ។

ផ្លែប៉ោមផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សុខភាព? - Post News

 

 

4-ផ្លែល្ហុងទុំ៖ ជាផ្លែឈើដ៍សាមញ្ញ និងងាយស្រួលស្វែងរកបំផុត ហើយសម្បូរទៅដោយសារធាតុចិញ្ចឹម ជាក់ស្តែងការចាប់ ផ្តើមអាហារពេលព្រឹកជាមួយផ្លៃល្ហុងទុំពិតជាពិសេសណាស់ ដោយសារផ្លែល្ហុងបានផ្ទុកនៅសារធាតុម្យា៉ងឈ្មោះថា អង់ ស៊ីមតាយ៊ាន ដែលជាអង់ស៊ីមមួយជួយបង្កើនមុខងាររំលាយអាហារ និងបន្ថយហានិភយ័ការរលាកពោះវៀនធំ ដូចជា អាការៈផើមពោះ ទល់លាមក បានយ៉ាងមានប្រសិទ្ធីភាពថែមទៀតផង។ មិនតែប៉ុណ្ណោះវាជួយសម្រកទម្ងន់ និងថែរក្សារាង សំរស់អោយនៅក្មេងជាងវយ័ផងដែរ។

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែល្ហុងទាំង១១យ៉ាង |

5-ផ្លៃម្នាស់៖ វាមានអត្ថប្រយោជន៏ស្រដៀងគ្នាទៅនិងផ្លៃល្ហុងទុំដែរ ចំពោះម្នាស់ក៏មានប្រភេទអង់ស៊ីមម្យា៉ងឈ្មោះថា ប្រូមឺ ឡេន ដែលជាមុខងារពិសេសក្នុងការជាតិប្រូតេអិន។​ ការផឹកទឹកម្នាស់ ត្រូវបានបង្ហាញថាជួយកាត់បន្ថយការរលាកផ្លូវ អាហារ នេះបើយោងទៅការសិក្សា និងពិសោធន៏ទៅលើសត្វកណ្តុរ ហើយផ្លៃម្នាស់ក៏ត្រូវបានចាត់ទុកថាជាផ្លែឈើមួយក្នុង ការសំអាតពួកបារ៉ាសិតនៅក្នុងពោះវៀន និងធានាបានសុខភាពប្រពន្ធ័រំលាយអាហាររបស់អ្នកបានយ៉ាងល្អពេញមួយថ្ងៃ។

ទឹកម្នាស់ មានប្រសិទ្ធិភាព អស្ចារ្យ ក្នុងការព្យាបាលជំងឺក្អក | Grand News

 

 

 

6-ផ្លែចេក៖ ពេលវេលាដ៏ល្អបំផុតក្នុងការបរិភោ គឺនៅពេលព្រឹក ព្រោះផ្លែចេកអាចជួយអាការៈចុកដើមទ្រូង ធ្វើអោយប្រពន្ធ័ រំលាយអារហារដំណើរការបានល្អ និងធ្វើអោយអ្នកមានកំលាំងល្អសំរាប់ប្រកបការងារបានពេញមួយថ្ងៃថែមទៀតផង។ ផ្លែ ចេកមានផ្ទុកសមាសធាតុដែលត្រូវគេស្គាល់ថា ប្រូធីស បានជួយលុបបំបាត់បាក់តេរី ដែលបង្កគ្រោះថ្នាក់ដូចជា អេចផាយ ឡូរី ដែលជាដើមចមធ្វើអោយរលាកស្រទាប់ក្រពះបាន។

អត្ថប្រយោជន៍ផ្លែចេកដែលអ្នកនឹកស្មានមិនដល់ - Cambotrips

7-បន្លែបៃតងចាស់៖ គឺជាប្រភពដ៍ល្អឥតខ្ចោះនៃសារធាតុសរសៃដែលមិនរលាយ សារធាតុបែបនេះ​ និងសារធាតុម៉ាញ៉េ ស្យូមដែលមាននៅក្នុងបន្លែអាចជួយសម្រួលនៅដំណើរការបញ្ចេញកាកសំណល់ពីពោះវៀនរបស់លោកអ្នក កាត់បន្ថយ អាការៈទល់លាមកតាមរយៈការបង្កើនកណ្តាក់នៃផ្លូវក្រពះពោះវៀន។​ បន្លែបៃតងចាស់មានដូចជា ស្ពៃបៃតង ផ្កាខាត់ណា ប្រូខឺលី និងប្រភេទស្លឹកបៃតងផ្សេងទៀត ដែលអាចរកនៅក្នុងទីផ្សារផងដែរ៕

 

By SAME