យោងតាមសារពត៍មានកូរ៉េខាងត្បូងបានរាយការណ៏ថា វ៉ាងអ៊ីុយ៉ូ ដែលជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េខាងត្បូងបាននិង កំពុងមានទំនាក់ទំនងជាមួយតារាស្រីស្រស់សោភា គឺកញ្ញា ហ៊ីយូមីន ដែលជាសមាជិកក្រុមចំរៀងដ៏ល្បី T-ara។​​​

 

សារពត៏ំមានកូរ៉េបានបញ្ជាក់ថាយ៉ាងច្បាស់កាលពីថ្ងៃទី 3 ថា កីឡាករ វ៉ាងអ៊ីុយ៉ូ និងតារាស្រី ហ៊ីយូមីន គឺមានទំនាក់ទំនង​ ជាមួយគ្នាយ៉ាងពិតប្រាកដ និងផ្លូវការ តាមរយៈមិត្តភក្រ្ភក្នុងក្រុម មុនពេលចាប់ផ្តើមមានទំនាក់ទំនងកាលពីកំឡុងខែ វិច្ឆិកា ដោយពេលនោះខាងបុរសកំពុងលេងនៅក្នុងប្រទេសបារាំង និងតារាស្រីនៅក្នុងប្រទេសកូរ៉េ។

រូបថតរបស់ពួកគេត្រូវបានប្រមាញ់កាលពីចុងឆ្នាំថ្មីៗ នៅក្នុងប្រទេស ញ៉ូសឺឡេន មុខសណ្ធាគារមួយជាមួយនិងវ៉ាលីសដ៏ធំ មួយក្នុងកណ្តាលទីក្រុង បាសែល។ តែទោះបីជាយ៉ាងណាក៏ដោយតារាស្រី ហ៊ីយូមីន មិនទាន់បានបញ្ជាក់ជាផ្លូវការសំរាប់ ការទំនាក់ទងនេះនៅឡើយទេ ដោយសារថានាងធ្វើការដោយមិនមានភ្នាក់ងារ រឺក៏អ្នកមើលការខុសត្រូវផ្ទាល់ខ្លួននោះទេ។

កីឡាករខ្សែប្រយុទ្ធ វ៉ាងអ៊ីុយ៉ូ​ អាយុ 29 ឆ្នាំ បានលេងអោយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ចំនួន 40 ប្រកួត និងរកបាន 14 គ្រាប់សម្រាប់ក្រុម Tottenham Hotspur។​ កីឡាករកំពស់ 185cm រូបនេះបានចាប់អាជីពជាមួយក្រុម Songnam FC ក្រោយការផ្លាស់ប្តូរមកពី Kamba Osaka នៅក្នុងប្រទេសជប៉ុន។​ បន្ទាប់មកទៀតគាត់បានបន្តដំណើរ ទៅកាន់លីក 1 របស់ប្រទេសបារាំង ដោយចូលរួមជាមួយក្រុម Bordeaux ចាប់តាំងពីឆ្នាំ 2019។

ហ៊ីយូមីន ដែលជាឈ្មោះក្នុងសិល្បះ ចម្នែកឈ្នោះពិតរបស់នាង គឺ ផាកសុនយ្យុង ដែលមានវយ័ 32 ឆ្នាំ និងបានចូលរួម ជាមួយក្រុមចំរៀង T-ara ក្នុងឆ្នាំ 2009 ជាមួយចំរៀងល្បីៗជាច្រើនដូចជា The First Time, Crazy for You, Bo Peep Bo Peep, Lovey. Dowey and Roly-Poly ហើយបច្ចុប្បន្ន មាន Channel Youtube ជាលក្ខណៈឯកជន ដែលមានឈ្មោះថា Hyomin TV ហើយនិងមានអ្នក Follow យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ 2.7 លាននៅក្នុង Instagram៕

By SAME