Sophie Rose តារាម៉ូដែលវ័យក្មេងសិចស៊ីបំផុត និងជាពិធីករកម្មវិធី CFC FANTV បានធ្វើអោយអ្នកគាំទ្រ Chelsea មានការភ្ញាក់ផ្អើល ក្រោយពេលដែលនាងបានសម្រេចចិត្តបង្អួតរាងកាយរបស់នាងតាមរយៈគេហទំព័រល្បី OnlyFans ។
តារាម៉ូដែលវ័យ 30 ឆ្នាំដែលត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្រពិតប្រាកដរបស់ “តោខៀវ” Chelsea ដែលជាក្រុមដ៏ល្បីមួយនៅ Premier League របស់អង់គ្លេស ដែលមានអាជីពជាតារាបង្ហាញម៉ូតខោអាវ បានបើកឆានែលផ្ទាល់ខ្លួនតាមតម្រូវការរបស់អ្នកគាំទ្រ ប្រសិនបើនរណាម្នាក់ចង់ឃើញរូបភាពសម្ងាត់របស់នាង ពួកគេត្រូវបង់ថ្លៃសមាជិកភាព 5 ផោនក្នុងមួយខែ (ប្រហែល 27000 រៀល) ឆានែលនេះមិនមែនគ្រាន់តែជារូបភាពស៊ិចស៊ីធម្មតាដូចដែលយើងបានឃើញនោះទេ។ សម្រាប់ Sophie Rose នាងគឺជាតារាល្បីនៅក្នុងពិភពអនឡាញ នាងបានចាប់ផ្តើមធ្វើជាពិធីករសម្រាប់ Chelsea Fan Channel ជាលើកដំបូងនៅក្នុងឆ្នាំ 2014 ជាមួយនឹងកាតព្វកិច្ចសម្ភាសន៍អ្នកគាំទ្រនៅលើទីលានមុន និងក្រោយការប្រកួត និងមានអ្នកតាមដានយ៉ាងច្រើន
អ្នកប្រើប្រាស់ Instagram ច្រើនជាង 1,5លាននាក់ ដែលជាអ្នកគាំទ្រក្រុម “Blues” បោះឆ្នោតជាអ្នកគាំទ្រនាងថាជាអ្នកគាំទ្ររបស់ Chelsea សិចស៊ីលេខ 1 នៃចក្រភព អង់គ្លេស ប្រសិនបើអ្នកណាមិនជឿតោះទៅមើលរូបភាពស្នាដៃរបស់នាងដែលបានដាក់លើឆានែល៕