Newcastle United គ្រោងនឹងធ្វើឱ្យខ្សែបម្រើ Lyon Bruno Guimarães ចុះហត្ថលេខាទីបីរបស់ពួកគេក្នុងទីផ្សារដោះដូរកីឡាករខែមករា។
យោងតាមរបាយការណ៍ដែលបានលេចចេញ នៅយប់ថ្ងៃព្រហស្បតិ៍ Lyon បានយល់ព្រមលក់ Guimarães ទៅឱ្យក្រុម សារិកាព្រៃ Newcastle ក្នុងតម្លៃខ្លួន 33 លានផោន បូករួមទាំងអត្ថប្រយោជន៏ផ្សេងៗបន្ថែម។ កីឡាករវ័យ 24ឆ្នាំរូបនេះ និងទទួលការពិនិត្យសុខភាពនៅថ្ងៃសុក្រនេះហើយ។
កីឡាករ ប្រេស៊ីល រូបនេះបច្ចុប្បន្នកំពុងលេងក្រៅប្រទេស ហើយត្រូវបានគេដាក់ឈ្មោះនៅលើកៅអីសម្រាប់ការប្រកួតជម្រុះ World Cup ប្រទេសរបស់គាត់ជាមួយអេក្វាឌ័រនៅថ្ងៃព្រហស្បតិ៍។ គាត់បានចូលរួមជាមួយ Lyon ក្នុងខែមករា ឆ្នាំ 2020 ដោយផ្ទេរពីក្រុម Athletico Paranaense របស់ប្រទេសប្រេស៊ីល ហើយបានក្លាយជាកីឡាករកំពូលម្នាក់ក្នុង Ligue 1 ក្នុងរដូវកាលនេះ ដោយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ចំនួន 6 ដង ក្នុងការបង្ហាញខ្លួន 25 លើកមកទល់ពេលនេះ។