លោក Pep, បានលាតត្រដាងថា គាត់ដឹងនិងកំនត់ក្នុងចិត្យរួចហើយថាគាត់ត្រូវការពិន្ទុប៉ុន្មាន? ដើម្បីមានទំនុកចិត្តក្នុងការយកឈ្នះ និងមិនអោយ Liverpool អាចតាមទាន់រឺដណ្តើមជើងឯកបាន។
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានប្រាប់តាមរយៈសន្និសីទសារព័ត៌មាន ថាដូវកាលនេះគឺនៅឆ្ងាយ ហើយយើងមានការប្រកួតជាច្រើនទៀតដែលត្រូវលេង។ រយៈពេលប្រាំខែបន្ទាប់គឺជាផ្នែកដ៏សំខាន់បំផុតនៃរដូវកាលនេះ។ ខ្ញុំដឹងថា Manchester City ត្រូវការប៉ុន្មានពិន្ទុបន្ថែមទៀតដើម្បីឈ្នះជើងឯក Liverpool និងក្រុម តាមពីក្រោយគឺ Chelsea។
ដំបូងឡើយ ខ្ញុំមានការព្រួយបារម្ភបន្តិចថា ក្រុមជាច្រើននឹងសម្រាកប្រហែល 2 សប្តាហ៍ ដែលធ្វើអោយសាច់ដុំមិនសូវដំណើរការល្អ ប៉ុន្តែពួកគេធ្វើបានល្អក្នុងការប្រកួត FA Cup យកឈ្នះលើក្រុម Fulham ។