11 ថ្ងៃជាប់ៗគ្នា ដែលកម្ពុជា កត់ត្រាតួលេខឆ្លងបានលោតចូល បីខ្ទង់ហើយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានដាស់តឿនជាថ្មីម្ដងទៀត ដល់ប្រជាជនកម្ពុជាកុំឱ្យមើលស្រាលវីរុសអូមីក្រុង Omicron។
លោកស្រីបានបញ្ជាក់ថា មិនថាតែកម្ពុជាទេ ដែលឆ្លងរាលដាលវីរុស អូមីក្រុង បណ្តាលប្រទេសជាច្រើនក្នុងពិភពលោក ក៍ និងកំពុងឆ្លងក្នុងសហគមន៍ដែរ ដោយក្នុងនោះអត្រាស្លាប់ គឺបានកើតមានឡើង ទៅលើប្រភេទមនុស្សដែលមានជំងីប្រចាំ កាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រឹមត្រូវតាមការណែនាំ។ ការឆ្លងនេះភាគរយខ្ពស់គឺនៅកន្លែងដែលមានមនុស្ស កុះករ និងបិទជិត គ្មានខ្យល់ចេញចូល ប្រើតែម៉ាស៊ីនត្រជាក់ ខ្វះការការពារ ត្រឹមត្រូវ ធ្វេសប្រហែស។
ជាចុងក្រោយលោកស្រី បានបន្ថែមថា សូមចូលរួមទាំងអស់គ្នា ការពារ ការរាតត្បាត ចូលក្នុងសហគមន៍ កាន់តែច្រើន និង ធ្ងន់ធ្ងរ ដោយអនុវត្តទៅតាមវិធានផ្សេងៗ ដូចជា៖
1- ត្រូវទៅចាក់វ៉ាក់សាំងអោយបាន គ្រប់ៗគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល
2- អនុវត្តវិធានការពារ 3 កុំ និង 3 ការពារ អោយបានត្រឹមត្រូវ ចៀសវាងការជួបជុំញឹកញាប់ និងរក្សាគម្លាត
3- ត្រូវមានឧបករណ៍តេសរហស័ ផ្ទាល់ខ្លួន ពេលមានការសង្សយ័ ឬមានការពាក់ពន្ធ័ជាមួយអ្នកកើត កុំចាំចេញសញ្ញា
4- ចូលរួមផ្សព្វផ្សាយ អំពីការ ការពារ នៅក្នុងសហគមន៍ អោយមានការប្រុងប្រយត្ន័ខ្ពស់