ប៉ុន្មានខែដើមឆ្នាំនេះ យើងសង្កេតឃើញថា ការចេញប្រតិបត្តិការណ៍ របស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ហាក់មានភាព សកម្ម ជាងមុន ហើយការផាកពិនយ័ក៍មានច្រើនផងដែរ។ ទន្ទឹមនិងការពង្រឹងច្បាប់ចរាចរណ៍ នេះដែរ ក៍មានមតិរិះគន់មក លើមន្រ្តីនរបាលថា មានការគម្រាមកំហែងមិនគោរពដល់ប្រជាជន ដោយការប្រើកាយវិការ និងពាក្យសំដីមិនសមរម្យ ក្នុង គោលបំណងទាមទារប្រាក់ពីអ្នកដំណើរ ដែលខុស ឬល្មើសច្បាប់ចរាចរណ៍។
យោងតាមការសំភាសន៍ ជាមួយបងៗនគរបាលប្រចាំការតាមតំបន់ ពួកគាត់បានបញ្ជាក់ថា រាល់ថ្ងៃគឺគាត់គោរពដល់អ្នក ដំណើរគ្រប់គ្នា ហើយក្នុងករណីដែលអ្នកដំណើរ មិនមានប្រាក់បង់គ្រប់គ្រាន់ យើងធ្វើការអប់រំ និងអោយពួកគាត់ទៅ និង ក្នុងករណីខ្លះពួកគាត់មិនមានលុយគ្រប់ យើងចេញបង្កាន់ដៃអោយពួកគាត់យកទៅបង់នៅការិយាលយ័ចរាចរណ៍ក្នុងរយៈ 15 ថ្ងៃ។ ក្រោយមានការរិះគន់ច្រើនពីប្រជាពលរដ្ធ អគ្គស្នងការនគរបាលជាតិ បានព្រមានក្នុងសប្តាហ៍នេះ ដល់មន្ត្រីទាំងអស់ ត្រូវគោរពប្រជាពលរដ្ឋ ជាពិសេសនៅពេលធ្វើដំណើរ បន្ទាប់ពីមានការចោទប្រកាន់ថា នគរបាលចរាចរណ៍កំពុងទារប្រាក់ពីអ្នកបើកបរក្រោមលេសថា ផាកពិន័យ ដោយសារមិនចេញបង្កាន់ដៃ។
មន្រ្តីម្នាក់បានបញ្ជាក់ថា នគរបាលទាំងអស់មិនអាចធ្វើដូច 10 ឆ្នាំមុនបានទេ គឺការសម្លុតទារលុយគេ ឆៅៗ និងការសម្លុត អ្នកដំណើរ ព្រោះថាឥលូវនេះ ពួកគាត់និងបង្ហាញដល់សង្គម តាមបណ្តាញទំនាក់ទំនងផ្សេងៗ ដូចនេះបើយើងធ្វើខុសនោះ យើងនិងទទួលរងនៅការវិនយ័ពីអង្គភាព និងមានការថ្កោលទោសពីប្រជាជន។