កីឡាករ Yordi Bonard អាយុ 20ឆ្នាំដែលជាខ្សែការពារវយ័ក្មេង និងកំពុងរះ របស់ក្លឹប Borussia Munchen Kladbach បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។
Yordi Bonard បានចូលមកកាន់ក្លឹប Munchen Kladbach តាំងពី 12ឆ្នាំនិងលេងអោយ U23 ក្លឹប និងជម្រើសជាតិ អាលឺម្ល៉ង់ផងដែរ។ ខាងក្លឹបបាននិយាយថា វាជារឿងដែលសោកស្តាយបំផុត ចំពោះឧបទ្ទវហេតុនេះ តែយើងមិនអាចបក ស្រាយលំអិតបានទេ គាត់គឺជាកីឡាករមួយរូបដែលបានលេងអោយក្លឹបគ្រប់ឈុតដូចជា U17, U19 និង U23. គាត់ បង្ហាញខ្លួនបាន 74ប្រកួត និងស៊ុតបាន 9 គ្រាប់។
កីឡាកររូបនេះ និងអាចក្លាយជាស្នូលដ៍សំខាន់មួយសំរាប់ក្រុមធំផងដែរ តែពេលនេះគាត់បានលាពួកយើងទៅ ដោយគ្មាន ត្រឡប់ ហើយក៍ចូលរួមសោកស្តាយ និងរំលែកទុក្ខដ៍ក្រៀមក្រំមួយនេះជាមួយគ្រួសាររបស់គាត់ផងដែរ៕