Andreas Christensen ខ្សែការពារដ៍លេខធ្លោរមួយរូបរបស់តោខៀវ Chelsea ពេលនេះកំពុងតែមានគោលដៅខាង ចេញពីតោខៀវ ស្វែងរកទ្រនំថ្មីមួយដែលអាចឲគាត់ឈរជើងបានល្អ។
កីឡាករ វយ័ 25ឆ្នាំ សញ្ញាត្តិ ដាណឺម៉ាករូបនេះ កំពុងតែមិនសូវពេញចិត្តជាមួយការដាក់គាត់លេង ដោយត្រូវចែករំលែក ម៉ោងដើម្បីលេងរាល់ការប្រកួត។ យោងតាមរបាយការណ៏មិនផ្លូវការមួយបានបញ្ជាក់ថា Andreas Christensen កំពុង សំលឹងឆ្ពោះទៅ ក្លឹបយក្ស Barcelona តែនេះជាពត៍មានក្រៅផ្លូវការប៉ុណ្ណោះ រងចាំដល់ការផ្លាស់ប្តូរកីឡាករនារដូវក្តៅនាពេល ខាងមុខ ដែលនៅរយៈយូរគួរសម។ និងមានពត៍មានថាក្លឹប Catalans បានផ្តល់នៅការចុះកិច្ចសន្យារយៈ 4ឆ្នាំ សំរាប់រូបគាត់ ជាមួយនិងកំលាំងពលកម្មដែលគាត់អាចរកបានរហូតដល់ទៅ 6លានអឺរ៉ូ ក្នុងមួយឆ្នាំ ជាមួយនិងប្រាក់រង្វាន់ ផ្សេងៗទៀតផងដែរ។
ទាំងនេះមិនទាន់ក្លាយជាពត៍មានពិតប្រាកដនៅឡើយទេ រងចាំមើលថា ក្លឹបតោខៀវ និងរៀបចំដោះស្រាយយ៉ាងណាចំ ពោះបញ្ហានេះ មុនពេលកុងត្រាត្រូវបានបញ្ចប់។