គ្រូបង្វឹកបណ្ដោះអាសន្ន Ralf Rangnick បាននិយាយថា Manchester United ទាំងមូលនៅពីក្រោយ Cristiano Ronaldo បន្ទាប់ពីកូនប្រុសរបស់គាត់បានស្លាប់។

Mobile phone repair services, ផ្ទះលេខ 54 ផ្លូវ 426 ទូលទំពូង1 ចំការមន ភ្នំពេញ

Ronaldo បាន​បញ្ជាក់​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ចន្ទ​ថា កូន​ប្រុស​របស់​គាត់​បាន​ទទួល​មរណភាព​ហើយ គាត់និងប្រពន្ធគឺនាង Georgina Rodriguez ត្រូវបានគេរំពឹងថានឹងមានកូនភ្លោះ។ កូនស្រីដែលទើបនឹងកើត​របស់ពួក​គេបានរួចជីវិត។ Ronaldo បានអវត្តមានក្នុងជំនួប Premier League របស់ Man United ជាមួយ Liverpool កាល​ពីថ្ងៃអង្គារ ហើយ Rangnick ក៍បានផ្ញើសារគាំទ្រដល់គ្រួសារប្រធានក្រុមព័រទុយហ្គាល់។

Rangnick បានប្រាប់ Sky Sports ថា នេះគឺជារឿងដ៏អាក្រក់បំផុតដែលអាចកើតឡើង​ខ្ញុំជាឪពុករបស់កូនប្រុសពីរនាក់​ផងដែរ ដូច្នេះខ្ញុំដឹងច្បាស់ថាវាមានន័យយ៉ាងណា។ យើងទាំងអស់គ្នានៅពីក្រោយគាត់ យើងទាំងអស់គ្នាជាមួយគាត់។ យើងសូមជូនពរឱ្យគាត់និងក្រុមគ្រួសាររបស់គាត់រឹងមាំ គាត់បានបន្ថែមទៅក្រុមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹបថា វា​បង្ហាញ​ថាមានរឿងសំខាន់ក្នុងជីវិតជាងបាល់ទាត់ទៅទៀត។

Ronaldo Son Death News, Age, Photo, Cause of Death, Illness and other  details

ក្លឹបទាំងមូលនៅជាមួយគាត់ សម្រាប់ខ្ញុំ វាច្បាស់ណាស់ថាគាត់ត្រូវតែទៅកន្លែងដែលគាត់ត្រូវទៅឥឡូវនេះ ជាមួយគ្រួសារ​របស់គាត់។ អ្នក​គាំទ្រ​របស់ United និង Liverpool បាន​មក​ជួប​ជុំ​គ្នា ហើយ​ទះដៃ​អបអរ​ពេល​នាឡិកា​បង្ហាញ​រយៈ​ពេល​ប្រាំពីរ​នាទី​ក្នុង​ការ​បង្ហាញ​ពី​ការ​គាំទ្រ Ronaldo៕

Cristiano Ronaldo Son Death: Ronaldo's baby boy TRAGICALLY passes away

By SAME