កីឡាករ Mohamed Salah របស់ Liverpool នៅតែបើកចំហចំពោះការប្រកួតប្រជែងថ្មីនៅរដូវកាលក្រោយ។ Salah មិនទាន់បានបន្ត និងសន្យាជាមួយ Liverpool នៅកុងត្រាថ្មីនៅឡើយទេ។
កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2023 យោងតាម The Telegraph និយាយថា Liverpool ប្រហែលជាត្រូវពិចារណាលក់ Salah ដើម្បីជៀសវាងការបាត់បង់គាត់ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ Salah មិនទាន់ផ្តល់ការបញ្ជាក់ណាមួយថាគាត់នឹងបន្តនៅ Anfield នោះទេ ហើយនេះក៍ជាពត៍មាននិងប្រាប់ដល់ក្លឹបយក្សអេស្ប៉ាញ Barcelona និង Real Madrid។
គាត់ក៏បើកចំហផងដែរសម្រាប់ PSG អំពីការផ្លាស់ប្តូរទៅកាន់ប្រទេសបារាំង គួរបញ្ជាក់ផងដែរថាគាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Premier League រដូវកាលនេះដោយស៊ុតបញ្ចូលទីបាន 22 គ្រាប់ ខណៈដែលគាត់ក៏ផ្តល់ 13 Assists អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី គាត់ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករបាល់ទាត់បុរសប្រចាំឆ្នាំដោយសមាគមអ្នកនិពន្ធបាល់ទាត់។