Thomas Tuchel បានសារភាពថាគាត់មានការព្រួយបារម្ភអំពីតំណែងរបស់ Chelsea ក្នុងក្រុមកំពូលទាំងបួន ដោយថា ក្រុមតោខៀវបានរងបរាជ័យក្នុងលទ្ធផល 1-0 ក្រោមស្នាដៃក្រុម Everton កាលពីថ្ងៃអាទិត្យ ដោយបន្សល់ទុកតែបីពិន្ទុប៉ុណ្ណោះនៅពីមុខក្រុមចំណាត់ថ្នាក់លេខ 4 Arsenal ដោយនៅសល់បួនប្រកួតទៀត។
Tuchel បាននិយាយថាគាត់មិនមានអារម្មណ៍ ‘សុវត្ថិភាព’ អំពីទីតាំងបច្ចុប្បន្នរបស់ Chelsea នោះទេបន្ទាប់ពីបរាជ័យនៅ Goodison Park ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយការប្រកួត លោក Tuchel បាននិយាយថា “ខ្ញុំបាននិយាយវាច្រើនសប្តាហ៍មុន ខ្ញុំមិនដែលមានអារម្មណ៍សុវត្ថិភាពទេ ហើយវាមិនមានបញ្ហាថាតើយើងស្ថិតក្នុងការប្រណាំងសម្រាប់កំពូលមួយ កំពូលពីរ កំពូលបី ឬកំពូលបួននោះទេ វាគឺអាចធ្វើបាន។
មិនថាយើងស្ថិតនៅក្នុងការប្រណាំងណានោះទេ វាមិនគ្រប់គ្រាន់ដើម្បីមានបួនពិន្ទុពីការប្រកួតទាំងបួននោះទេ។ ដូច្នេះយើងត្រូវតែមើលថែខ្លួនឯង ហើយនៅពេលនេះ យើងមិនបានពិន្ទុទេ ពេលយើងលេងបានល្អ និងសមនឹងទទួលបានច្រើន ហើយយើងចាញ់ពេលយើងលេងមិនអីទេ ហើយនេះជាការលាយឡំដ៏អាក្រក់»៕