គ្រូបង្វឹកដែលមានទេពកោសល្យ និងដឹកនាំក្លឹបជាច្រើនទទួលបានពានរង្វាន់ គឺលោក Mourinho បានបញ្ជាក់ថាពេលនេះ លោកមិនទាន់មានចិត្ត រឺការគិតណាមួយក្នុងការចាកចេញពី AS ROMA នៅឡើយទេ។
មុនការសម្រេចជាចុងក្រោយ របស់ក្លឹប Paris ក្លឹបយក្សបារាំង គ្រងជើងឯកលីកមួយនេះក៍ធ្លាប់បានទាក់ទងមករូបលោក ក្នុងការចរចារ អោយទៅដឹកនាំក្លឹប Paris តែលោកបានបញ្ជាក់ថាមិនទាន់គិតថាចង់ចេញនោះទេ ហើយក៍និងមិនច្បាស់ថា គាត់និងចាកចេញពី AS ROMA ដែរ ព្រោះគាត់នៅទីនេះគឺសប្បាយរីករាយខ្លាំងណាស់។