យោងតាមសារពត៍មាន Mirror បានបញ្ជាក់ថាក្លឹបអ្នកមានបុណ្យ Barcelona កំពុងធ្វើការចរចារណាមួយក្នុងការផ្ទេរយក តារាឆ្នើមរបស់ហង្សក្រហម លីវឺភូល។
គួរបញ្ជាក់ថា កិច្ចសន្យារបស់ Mohamed Salah ជាមួយ Liverpool និងផុតកុងត្រាក្នុងរយៈមួយឆ្នាំខាងមុខនេះ ហើយ ការបន្តទៀតហាក់បានបង្ហាញថាមានសភាពមិនសូវជាល្អប៉ុន្មាននោះទេ។ ចំពោះរូបគាត់ផ្ទាល់បាននិយាយថា រូបគាត់ចង់ បន្តនៅ Anfield ទៀត។ គាត់បាននិយាយជាមួយមិត្តរួមក្រុមគាត់ថា និងនិយាយជាមួយ Jurgen Klopp ក្នុងការបន្ត។
ក្លឹប Barcelona នៅតែមានក្តីសង្ឃឹមក្នុងការចរចារយក Salah តែស្ថិតត្រង់ថា Liverpool និងបន្តកុងត្រានៅចុងឆ្នាំ 2023 ដែររីទេ? ក្នុងករណីដែល Salah បន្តនៅជាមួយហង្សក្រហម នោះក្លឹប Barcelona និងក្រឡេកមើលទៅលើ កីឡាករផ្សេងម្នាក់ទៀត គឺកីឡាករ Robert Lewandowski៕