
ចំពោះការនាំយក Lewandowski មកកាន់ក្លឹបហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ ដោយសារតែតម្លៃ និងលក្ខណ្ឌមិនត្រូវ និងមូលហេតុមួយទៀតអាចមកពីក្លឹប Barcelona កំពុងមានបញ្ហាចំពោះហិរញ្ញវត្ថុផងដែរ។

Lewandowski បានមានទំនាក់ទំនងជាមួយ Barcelona ដោយផ្ទាល់មុនពេលដែលមានការស្នើរនិងចរចារជាមួយ Bayern ចំពោះតម្លៃនៃការផ្ទេរ គឺ 40លានអឺរ៉ូ បូកបន្ថែមនិងប្រាក់ផ្សេងៗទៀត។ ពេលនេះគាត់និងរងចាំ ការបញ្ជាក់ម្តងទៀតពីខាង Barcelona។
តាមការប៉ាន់ស្មាន ប្រហែលជា Barcelona រងចាំការលក់ De Jong ទៅអោយ បិសាចក្រហមសិនហើយមើល ទៅព្រោះពេលនេះទាំងសងខាងកំពុងស្ថិតក្នុងភាពចរចារ និងស្រពិចស្រពិលនៅឡើយ។
Leave a Reply