ក្រុមគោក្រហម RB Leipzing ទទួលស្វាគមន៍ក្រុមភ្ញៀវ ស្តេចស Real Madrid ដោយធ្វើបានយ៉ាងល្អ និងនាំ យក 3 ពិន្ទុ និងឈរនៅលំដាប់ថ្នាក់លេខរៀងទី 2។
ការប្រកួតនៅតង់ទី1 ក្រុមម្ចាស់ផ្ទះហាក់មានព្រៀមជាងខ្លាំង ដោយធ្វើការវាយសម្រុកយ៉ាងមានប្រសិទ្ធិភាព និង រកបាន 2គ្រាប់ត្រឹមតែ 18នាទី។ មុនចប់តង់ទី1 Real Madrid បានតាមពីក្រោយវិញដោយលទ្ធផល 2-1 រកបានដោយកីឡាករ V.Junior។ការប្រកួតចុលដល់តង់ទី 2 ក្រុមម្ចាស់ផ្ទះនៅតែធ្វើការវាយសម្រុកដដែល និងរកបានមួយគ្រាប់ទៀត នៅនាទី 81 និងធ្វើការនាំមុខម្តងទៀត ដោយលទ្ធផល 3-1 ការប្រកួតឈានចូលដល់ការបន្ថែមនាទីបង្គប់ ចំនួន 3នាទី ស្តេចស Real Madrid បានរក 1 គ្រាប់តាមពីក្រោយដោយបាល់ពិនយ័ 11 ម៉ែត្រ ស៊ុតបញ្ចូលទីដោយកីឡាករ Rodrygo។
ក្រឡេកមកមើលក្នុងពូល F នេះ ក្រុមបាតតារាងគឺ Celtic ប្រាំប្រកួត ស្មើរ 2 ចាញ់ 3 មាន 2 ពិន្ទុ និងក្រុមលើ គេគឺស្តេចស Real Madrid ប្រាំប្រកួត ឈ្នះ 3 ស្មើរ 1 ចាញ់ 1 មាន 10 ពិន្ទុ៕