វគ្គចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ និងត្រូវបិទបញ្ចប់នៅថ្ងៃ អាទិត្យទី 18 ធ្នូ នេះហើយ ដោយក្រុមនៃប្រទេស បារាំង និងត្រូវតទល់ជាមួយក្រុម អាហ្សង់ទីន នាវេលាម៉ោង 10 យប់។
បើក្រឡេកមើលទៅលើកីឡាករដែលនិងអាចទទួលបានស្បែកជើងមាសសម្រាប់បាល់ទាត់ពិភពលោកឆ្នាំនេះគឺ មានចំនួន 2 រូប នោះគឺកីឡារករ Lionel Messi (Argentina) ស៊ុតបាន 5 គ្រាប់ ជួយមិត្តរួមក្រុមរកគ្រាប់បាន ចំនួន 3 លើក និងលេងសរុបបាន 570 នាទី។ ចំនែកកីឡាករវ័យក្មេងរបស់បារាំង គឺកីឡាករ Kylian Mbappe ក៍និងកំពុងប្រជែងយកស្បែកជើងមាសដែរ ដោយស៊ុតបាន 5 គ្រាប់ដូចគ្នា និងជួយមិត្តរួមក្រុមរកគ្រាប់បាន 2 លើក និងលេងសរុបបាន 477 នាទី។
យោងតាមភាពជាក់ស្តែងនាពេលនេះកីឡាករដែលអាចទទួលបានស្បែកជើងមាសគឺកីឡាករ Lionel Messi (Argentina) ប៉ុន្តែលទ្ធផលចុងក្រោយនិងគិតក្រោយការប្រកួតថ្ងៃអាទិត្យនេះ ប្រសិនគ្រាប់ស៊ុតនៅតែស្មើរគ្នា ទៀតនោះ គឺគេគិតទៅលើចំនួន Assist អោយមិត្តរួមក្រុម ហើយក្នុងករណីស្មើរគ្នាទៀត និងគិតទៅលើចំនួន នាទីដែលបានចូលសរុប។ រងចាំទស្សនាទាំងអស់គ្នានៃការប្រកួតផ្តាច់ព្រ័ត ថាតើនរណានិងលើកពាន?