Zinedine Zidane ត្រូវបានគេរាយការណ៍ថាមិនបានចាប់អារម្មណ៍ក្នុងការទទួលយកជាអ្នកចាត់ការManchester United នោះទេ។ យោងតាមកាសែត The BBC’s Guillem Balague កីឡាករសញ្ជាតិបារាំងរូបនេះ ចង់ជ្រើសរើសការគ្រប់គ្រងក្លឹប Paris Saint-Germain ឬក្រុមជម្រើសជាតិបារាំង។
Zidane បានប្រាប់ខ្លួនឯងរួចជាស្រេចថាជាអ្នកចាត់ការដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុប ដោយឈ្នះពាន Champions League បីជាប់គ្នាជាមួយនិង Real Madrid។ បន្ទាប់ចាកចេញពី Madrid ក្នុងឆ្នាំ 2018 គាត់ បានត្រលប់មកវិញ ពីរឆ្នាំក្រោយមក ហើយបានឈ្នះពាន La Liga និង Spanish Cup ។ PSG មិនមាន គម្រោង ផ្លាស់ប្តូរលោក Mauricio Pochettino នៅពេលនេះទេ ដូច្នេះ Zidane នឹងត្រូវរង់ចាំឱកាស របស់គាត់ ក្នុងការដឹកនាំក្លឹបយក្សរបស់បារាំង។ អ្នកគាំទ្រ Man United ជាច្រើនបានជឿថា Zidane នឹងក្លាយ ជាជម្រើស ដ៏ត្រឹមត្រូវក្នុងការដឹកនាំក្លឹបឆ្ពោះទៅមុខ។ បុគ្គលិកលក្ខណៈ និងភាពជោគជ័យ របស់គាត់ក្នុងនាមជាកីឡាករ និងជាអ្នកគ្រប់គ្រងដែរទទួលបានការគោរព ពីកីឡាករ និងបុគ្គលិកទាំងអស់។
បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែងពី ម្សិលមិញក្លឹបចង់ធ្វើការតែងតាំង ត្រឹមត្រូវមួយនៅពេលនេះ។ តាមការបញ្ជាក់ដោយ The Telegraph អះអាងថា អ្នកចាត់ការ Sevilla លោក Julen Lopetegui និងគ្រូបង្វឹករបស់ Sporting Lisbon លោក Ruben Amorim កំពុងត្រូវបានពិចារណា សម្រាប់ការងារបណ្តោះអាសន្នមួយនេះ។
សម្រាប់តួនាទីជាអចិន្ត្រៃយ៍ មានដូចជា Mauricio Pochettino, Erik ten Hag, Luis Enrique និង Brendan Rodgers ត្រូវបានក្លឹបកំពុងធ្វើការពិចារណាដោយយោងតាមកាសែត The Guardian ។ របាយការណ៍ ដ៏គួរ ឱ្យភ្ញាក់ផ្អើលមួយពី Daily Mail បានបង្ហាញថា Pochettino មិនសប្បាយចិត្តនៅ PSG ហើយនឹងពិចារណា ចូលរួមជាមួយ United ប្រសិនបើពួកគេចង់ឱ្យគាត់ជំនួស Solskjaer ។
គិតត្រឹមពេលនេះ Man Utd កំពុងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញសម្រាប់ការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម Villarreal ដែលមានលោក Michael Carrick ជាអ្នកមើលការខុសត្រូវ។