គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានបន្តចុះកិច្ចសន្យាថ្មីដឹកនាំក្រុមតោ កំណាចរហូតដល់ក្រោយ Euro 2024 ។
អតីតខ្សែការពាររូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំង ចាប់តាំងពី បានដឹកនាំក្រុមនៅឆ្នាំ 2016 ដែលនាំពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 និងវគ្គ ផ្តាច់ព្រ័ត្រ Euro 2020 ។ អង់គ្លេសមិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតធំតាំងពីឆ្នាំ 1996 ហើយមិនបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រតាំងពីឆ្នាំ 1966។
លោក Southgate បាននិយាយថា “យើងមានឱកាសដ៏អស្ចារ្យនៅចំពោះមុខយើង ហើយខ្ញុំដឹងថាពួកគេ និងអ្នកគាំទ្រទាំងអស់មានការរំភើបចំពោះអ្វីដែលក្រុមនេះអាចសម្រេចបាននាពេលអនាគត” ។
ថ្មីៗនេះ បុរសវ័យ 51 ឆ្នាំរូបនេះបានគ្រប់គ្រងយុទ្ធនាការដ៏ជោគជ័យមួយដើម្បីមានសិទ្ធិសម្រាប់ ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ 2022 ។