Arsenal បានបញ្ជាក់ថា Emile Smith Rowe ស្ថិតក្នុងភាពមន្ទិលសម្រាប់ការប៉ះគ្នានៅថ្ងៃចន្ទជាមួយ Everton។ នៅក្នុងការអាប់ដេតកាលពីថ្ងៃអាទិត្យ គេហទំព័រក្លឹបបាននិយាយថា “Emile មានស្ថានភាពតឹងណែនត្រង់សាច់ដុំភ្លៅ (ក្រលៀន) ក្រោយការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ជាមួយ Manchester United ហើយកំពុងត្រូវបានវាយតម្លៃមុនការប្រកួតនៅថ្ងៃច័ន្ទ”។
គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta ក៏បាននិយាយអំពីកាយសម្បទារបស់ Smith Rowe កាលពីថ្ងៃសៅរ៍ផងដែរ។ Arteta បាននិយាយថា “គាត់មានការមិនស្រួលខ្លះក្នុងអំឡុងពេលប្រកួត ហើយយើងបានសម្រេចចិត្តដកគាត់ចេញ (ទល់នឹង Manchester United) “គាត់មានការវិវត្តន៍យ៉ាងល្អក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដូច្នេះយើងត្រូវរង់ចាំមើលថាតើគាត់ជាយ៉ាងណា”។