ចំពោះលទ្ធផលនៃការប្រកួតនីមួយៗ ប្រិយមិត្តប្រហែលបានជ្រាបខ្លះៗមកហើយ ឥលូវយើងក្រឡកមកមើលរង្វាន់ដែល កីឡាករ និងគ្រូបង្វឹកទទួលបាន រួមមាន៖
១» រង្វាន់ ‘Coming Up Clutch’ បានទៅលើកីឡាករ Divock Origi, មកពីក្រុមហង្ងក្រហម ជាពានផ្តល់ជូនកីឡាករ ដែលរកគ្រាប់បាល់ នៅពេលម៉ោងបន្ថែម។
◉ 90+6’ equaliser vs. West Brom ◉ 90+6’ winner vs. Everton ◉ 90+4’ winner vs. Wolves
២» រង្វាន់ ‘Off The Mark’ ផ្តល់ជូនទៅលោកចំនូលថ្មី Ralf Rangnick. ដែលបានដឹកនាំឈ្នះការប្រកួត ក្រោមការដឹក នាំជាលើកដំបូងរបស់គាត់ជាមួយ Manu.
២» រង្វាន់ ‘That Man Again’ បានទៅលើកីឡាករខាង Manchester City គឺកីឡាករ Bernardo Silva ដែលស៊ុត បញ្ចូលទី បានច្រើនធៀបនិងក្រុមរបស់គេ និងក្រុមផ្សេងទៀតក្នុងក្របខណ្ឌ័ ដោយគាត់ធ្វើបាន 5 គ្រាប់ ក្នុងការបង្ហាញ ខ្លួន 7 ប្រកួត។
៣» រង្វាន់ ‘Pick Your Moment’ បានទៅលើកីឡាករ Arthur Masuaku មកពីក្រុម West Ham ដែលរូបគាត់ អាចរកគ្រាប់បាល់ជាលើកទី 1 របស់ខ្លួន ក្នុងការប្រកួត 96 លើក ហើយក៏ជាគ្រាប់ជយ័ជំនះទៅលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល 3-2។
៤» រង្វាន់ ‘One Man Show’ ជារង្វាន់ផ្តល់ជូនកីឡាករខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាង ១០ គ្រាប់ និងនៅ មានរឿងផ្សេងៗជាច្រើនទៀតដែលគាត់ធ្វើបានល្អ នោះគឺកីឡាករ Callum Wilson មកពីក្រុម Newcastle។
៥» រង្វាន់ ‘Achilles Heel’ បានទៅលើក្រុម Leicester City ជារង្វាន់ដែលផ្តល់ជូនដល់ក្រុមដែលរបូតគ្រាប់ក្នុងដីច្រើន
៦» រង្វាន់ ‘Butterfingers’ បានទៅលើលោក Ralph Hasenhüttl ដែលដឹកនាំក្រុមតាំងពីឆ្នាំ 2018 និងធ្វើអោយ ក្រុមនៅឆ្ងាយពីតំណែងជើងឯក រហូតដល់ទៅ 71 ពិន្ទុ។
៧» រង្វាន់ ‘Unlikely Source’ បានទៅ Ezri Konsa គឺជាការផ្តល់ជូនដល់កីឡាករដែលជាខ្សែការពារដែលអាចរក គ្រាប់បាល់ក្នុងក្រុមខ្លួនចាប់តាំងពី Ciaran Clark រកបានក្នុងឆ្នាំ 2010។