ក្រោយពេញដែលមានការជូនដំណឹងទាក់ទងទៅនិងវីរុស កូវិដ 19 បំលែងថ្មី ហៅកាត់ថា អូមីក្រុន (Omicron) ត្រូវបានរកឃើញ នៅទ្វីបអាហ្រ្វិក បណ្តាលប្រទេសជាច្រើននៅលើពិភពលោក បានបិទជើងហោះដែលចេញពីបណ្តាល ប្រទេសទាំង 10 នៅទ្វីបអាហ្រ្វិក មិនអោយចូលប្រទេសខ្លួនជៀសវាងការឆ្លងវីរុសថ្មីនេះ។ ក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ ប៉ុន្តែក្រោយការសិក្សា និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ ប្រទេសកម្ពុជាបានបើកឡើងវិញ អោយអ្នកដំណើរដែល មកពីទ្វីបអាហ្វ្រិក រឺមានប្រវត្ថិឆ្លងកាត់ អាចចូលមកកម្ពុជាបានវិញ ក៏ប៉ុន្តែកម្ពុជារឹតបណ្តឹងលើការធ្វើតេស ដោយម៉ាស៊ីន PCR។
នៅថ្ងៃនេះលោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ របស់ប្រទេសថៃបានប្រកាសថា ថៃ បានរកឃើញវីរុសបំលែងថ្មី អូមិក្រុន មួយករណី លើបុរសជនជាតិ អាមេរិច វយ័ 35 ឆ្នាំ មួយរូប ដែលបានស្នាក់នៅប្រទេសអេស្ប៉ាញអស់រយៈ មួយឆ្នាំ និងបានធ្វើដំណើរចេញពីប្រទេស អេស្បា៉ញ ចូលប្រទេសថៃ កាលពីថ្ងៃទី 29 វិច្ឆិកា 2021 យោងតាមលទ្ធផលនេះបានធ្វើអោយប្រទេសថៃ ក្លាយជាប្រទេសទី 47 ដែលបានរកវីរុសបំលែងថ្មី។
លោកបានបន្ថែមថា អាជ្ញាធរសុខាភិបាលកំពុងធ្វើការ និងធ្វើតេស្ដបន្ថែមទៀតលើមនុស្សដែលបានប៉ះពាល់ជាមួយបុរសនោះ ប៉ុន្តែបាននិយាយថារាល់ការទាក់ទងមកទល់ពេលនេះមានហានិភ័យទាប។
ប្រទេសថៃបានហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសចំនួនប្រាំបីក្នុងទ្វីបអាហ្រ្វិករួមមាន បូតស្វាណា អេសវ៉ាទីនី ឡេសូថូ ម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី អាហ្រ្វិកខាងត្បូង និងហ្ស៊ីមបាវ៉េ នៅដើមខែធ្នូ។