ពិតជាជក់ចិត្តដិតអារម្មណ៏​ ជាមួយការប្រកួតជម្រុះក្នុងពូល កន្លងមក ហើយសប្តាហ៏នេះ ក៏ជាសប្តាហ៏ក្នុងក្រោយផងដែរនៃ ការជម្រុះក្នុងពូល ថាតើក្រុមមួយណាអាចឡើងទៅវគ្គបន្តបាន?

យើងមកមើលពិន្ទុនៃពូលនីមួយៗ​ ជាមុនសិន យើងអាចសន្និដ្ឌានបានថា​ក្រុមណាអាចឡើង និងអាចធ្លាក់៖

1-ពូល A: បើតាមពិន្ទុបច្ចុប្បន្ន គឺ Mancity & Paris និងដឹកដៃគ្នាឡើងទៅវគ្គបន្ទាប់ ព្រោះក្រុមបាតតារាង 2 ទៀតទោះ ឈ្នះក៏មិនអាចឡើងបានដែរ។

2-ពូល B: ក្រុមហង្សក្រហមបានត្រៀមខ្លួនរួចជាស្រេច សម្រាប់លេងវគ្គបន្ទាប់ ចំនែក 3 ក្រុមទៀត កំពុងត្រូវការឈ្នះជា​ ដាច់ខាតដើម្បីបាន 3ពិន្ទុ ឈានទៅវគ្គ បន្ទាប់។

3-ពូល C: ក្រុម Ajax គឺនិងទៅវគ្គបន្ទាប់ ចំនែកក្រុម Sporting មិនមានរឿងត្រូវខ្វល់ ដរាបណា Dortmund យក ឈ្នះ Besiktas ច្រើនជាង 10 គ្រាប់ទើបមានសង្ឃឹមអាចទៅវគ្គបន្ទាប់។

4-ពូល D: Real Madrid និង Inter គឺបន្តទៅវគ្គបន្ទាប់ ដោយគ្មានក្តីត្រូវបារម្ភ ណាមួយឡើយ

5-ពូល E: ក្រុមពីរ កំពុងប្រជែងគ្នា Bacelona និង Benfica ប្រសិនជា Bace ចាញ់ បាយន័ ហើយ Benfica ឈ្នះ ក្រុមបាតតារាង នោះ Bacelona និងធ្លាក់ ក្តីសង្ឃឹមរបស់ក្លឹបអ្នកមានបុណ្យ ពិតជាលំបាកបន្តិច ព្រោះត្រូវជួបក្រុម Bayon Munich។

6-ពូល F: Manu មានការសង្ឃឹមខ្ពស់ជាងគេ ចំនែក Atalanta & Villareal ស្ថិតក្នុងការប្រជែងគ្នា

7-ពូល G: គឺជាពូលដែលប្រទាញប្រទុងគ្នាខ្លាំងមេនទេន ព្រោះពិន្ទុប្រហាក់ប្រហែលគ្នា មិនដាច់ឆ្ងាយ ក្រុមណាឈ្នះ គឺ មានសង្ឃឹមឡើងច្រើន។

8-ពូល H: Chelsea & Juventus គឺថាដឹកដៃគ្នា យ៉ាងរំភើយទៅវគ្គបន្ទាប់ ដោយគ្នាខ្វល់អ្វី គឺត្រៀមតែកំលាំងសម្រាប់ ប្រកួតជាមួយក្រុមខ្លាំងបន្ទាប់ទៀត។

 

By SAME