ក្រសួងទេសចរណ៍ ណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងហាងខារ៉ាអូខេ ក្លឹបកម្សាន្ត បារ និងបៀរហ្គាឌិន នៅទូទាំងប្រទេស ផ្អាកអាជីវកម្មមួយថ្ងៃ គឺនៅថ្ងៃ​ ទី8 ខែធ្នូ ដើម្បីចូលរួមកាន់ទុក្ខជាតិ ចំពោះការសោយទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

ក្រសួងបានណែនាំដល់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ផ្សព្វផ្សាយ និងអប់រំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្ម សេវាកម្មទេសចរណ៍ខាងលើ ដើម្បីអនុវត្តការផ្អាកអាជីវកម្មស្របតាមសារាចរណែនាំនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ព្រះអង្្គទ្រង់ បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម 77 ព្រះវស្សា នៅ​ប្រទេស​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី​28 ខែវិច្ឆិកា។

ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​ទី​2 ខែ​មករា ឆ្នាំ​1944 ជា​ព្រះរាជ​បុត្រ​ទី​ពីរ​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ និង​ភរិយា​របស់​ព្រះអង្គ គឺ​ព្រះនាម ផាត់ កុល។ លោកជានាយករដ្ឋមន្ត្រីទី1 ពីឆ្នាំ1993 ដល់ឆ្នាំ1997 និងជាប្រធានរដ្ឋសភាពីឆ្នាំ1998 ដល់​ឆ្នាំ​2006។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី 8 ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ រដ្ឋ ឯកជន និងមន្ត្រីរាជការទាំងអស់នៃកងកម្លាំងប្រដាប់អាវុធ វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដោយមានការដាក់ទង់ជាតិនៅពាក់កណ្តាលបង្គោល ជាមួយគ្នានេះ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែងរបស់ខ្លួន និងចាក់ផ្សាយនូវទិដ្ឋភាពប្លែកៗ ដើម្បីគោរពវិញ្ញាណក្ខន្ធ។

By SAME