គួររំលឹកថា កាលពីថ្ងៃទី 06 ធ្នូ កម្ពុជា បានបរាជយ័ម្តងរួចមកហើយ ជាមួយ ម៉ាឡេស៊ី ដោយលទ្ធផល 3-1 ធ្វើអោយ កម្ពុជាបាត់បង់ ពិន្ទុ ក្នុងការប្រជែង តែគោព្រៃកម្ពុជា នៅតែមានឳកាស ព្រោះនៅមាន 3ប្រកួតទៀត។
ការប្រកួតជុំទី 2 (ទើបបញ្ចប់) កម្ពុជាបានបាត់បង់ 3 ពិន្ទុទៀត​ក្រោយចាញ់ក្រុម គ្រុឌ ឥណ្ឌូនេស៊ី​ ក្នុងលទ្ធផល 4-2 ក្នុង តង់ទី 1 កម្ពុជា ហាក់ធ្វើមិនសូវបានល្អ ដោយមានការប្រហេស​ ក្នុងការតាមបិទ ខ្សែប្រយុទ្ធ ឥណ្ឌូនេស៊ី ដែលធ្វើអោយ របូត ដល់ទៅ 3 គ្រាប់ និងតាមបាន ពីរក្រោយដោយបាល់ជ្រុង តែតបញ្ចូលទី ដោយខ្សែការពារកម្ពុជា Yu Safi 37’។

(Photo: Getty)

ចូលដល់វគ្គទី 2 កម្ពុជា ព្យាយាមដាក់សំពាធ តែត្រូវរបូតមួយគ្រាប់ទៀត នៅនាទី ទី 54 ក្រោយបាន 6 នាទី កម្ពុជាតាម​បានមួយគ្រាប់ទៀត ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នាទី ទី60។ កម្ពុជានៅតែបន្តដាក់សំពាធ តែមិនមានសំណាងក្នុងការ រកគ្រាប់បាល់បន្ថែមទៀតទេ។

ចប់ការប្រកួត កម្ពុជា 2 ឥណ្ឌូនេស៊ី 4 លទ្ធផលនេះបានរក្សាកម្ពុជា អោយឈរនៅលេខរៀង ទី 4 នៃពូល B។​ កម្ពុជា និង ត្រូវប្រគួតទី 3 នាថ្ងៃទី 15 ធ្នូ ជួបជាមួយ ឡាវ ថ្ងៃទី 19 ជួបជាមួយ វៀតណាម។

By SAME