ក្រោយពេលទើបបានចូលដឹកនាំ និងបរាជយ័ដោយធ្លាក់ក្នុងវគ្គជម្រុះ កាលពីយប់មិញ Xavi បានសន្យាយ៉ាងមុតមាំជា មួយលោក Joan Laporta ថានិងនាំត្រឡប់មកវិញនៅចំណាត់ថ្នាក់កំពូល សម្រាប់ Barcelona។
ការបរាជ័យ 3-0 កាលពីយប់មិញក្រោមថ្វីជើងក្រុម Bayern Munich ដែលបានបញ្ជូនក្រុម Barcelona ចេញពីក្របខ័ណ្ឌ UEFA Champions League គឺជាការពិនិត្យមើលការពិតដ៏សំខាន់មួយសម្រាប់ក្រុមយក្ស La Liga ។ នេះជាលើកទីមួយក្នុងរយៈពេល 21 ឆ្នាំដែល Barcelona ត្រូវបានធ្លាក់ចេញពីវគ្គចែកពូលនៃ UEFA Champions League។ ពួកគេអាចរកគ្រាប់បាល់បានត្រឹមតែពីរគ្រាប់ប៉ុណ្ណោះពីការប្រកួតចំនួនប្រាំមួយប្រកួត។ ខណៈពេលដែលអវត្តមានរបស់ Lionel Messi គឺជាកត្តាចំបង ហើយការងារដែលត្រូវធ្វើ និងរៀបចំឡើងវិញ គឺជាកត្តាចំបង។
Diario AS ធ្វើសេចក្តីរាយការណ៍ថាអ្នកចាត់ការ Xavi និងប្រធានក្លឹប Joan Laporta បានពិភាក្សាគ្នា យ៉ាងវែងក្នុងអំឡុងពេលហោះហើរត្រឡប់ពីប្រទេសអាឡឺម៉ង់ បន្ទាប់ពីការចាញ់ ហើយពួកគាត់ទទួលយកការពិតថា Barcelona មានពីរឬបីចំនុចដែលខ្វះខាតជាងក្រុម បើធៀបនិងក្រុម Bayern Munich ។ របាយការណ៍ក៏បានអះអាងផងដែរថាអ្នកចាត់ការ Xavi បានសន្យាជាមួយ Laporta ដើម្បីយកក្រុម “ត្រលប់ទៅកំពូល” ។ កីឡាករវ័យ 41 ឆ្នាំរូបនេះត្រូវបានគេជឿថាបានប្រាប់ប្រធានក្លឹបថាក្នុងមួយឆ្នាំគាត់នឹងបង្កើតក្រុមដែលបានត្រៀមរួចជាស្រេចដើម្បីប្រកួតប្រជែងក្នុងកម្រិតដូចគ្នាជាមួយ Bayern Munich ។
ជំហានដំបូងក្នុងទិសដៅនោះនឹងចាប់ផ្តើមជាមួយនឹងទីផ្សារខែមករា នៅពេលដែលក្រុម Barcelona នឹងធ្វើការយ៉ាងធ្ងន់ធ្ងរដើម្បីដកកីឡាករដែលមិនចង់បានដូចជា Philippe Coutinho, Samuel Umtiti, Luuk de Jong និង Alex Collado ដែលគួរតែដោះដូរដើម្បីបន្ធូរបន្ថយលើប្រាក់ឈ្នួល។ ជាងនេះទៅទៀត ការត្រលប់មកវិញរបស់ Pedri, Ansu Fati និង Martin Braithwaite ពីរបួស និង Dani Alves ក៏នឹងបង្កើនកម្រិតក្រុមផងដែរ។ លើសពីនេះ Barca ក៏ចង់បង្កើតការចុះហត្ថលេខាមួយចំនួនផងដែរ ដោយមាន Ferran Torres របស់ Manchester City ស្ថិតនៅកំពូលតារាង នៃការចង់យកចូល។
ទន្ទឹមនឹងនោះ ផែនការពង្រឹងក្រុមនៅរដូវក្តៅក៏នឹងត្រូវរៀបចំឡើងផងដែរ ដោយសារ Xavi សម្លឹងរកការកសាងក្រុមដែលមានសមត្ថភាពនាំយកថ្ងៃដ៏រុងរឿងត្រឡប់ទៅកីឡដ្ឋាន Camp Nou ។