Real Madrid បានបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាង LaLiga បន្ថែមទៀតបន្ទាប់ពីបានយកឈ្នះ 2-0 លើគូប្រជែង Atlético Madrid កាលពីយប់ថ្ងៃអាទិត្យ។
មួយគ្រាប់ដំបូងរកបានដោយកីឡាករចាស់វស្សា K. Benzema នៅានាទី 16 ដែលជាការ Assist ដោយ V. Junior លទ្ធផលនេះបានរក្សាទុករហូតដល់ចប់តង់ទី 1។
ចូលដល់តង់ទី 2 លេងបានតែជាង 10នាទី ប៉ុណ្ណោះ យក្សស អាចរកបានមួយគ្រាប់ទៀត ដោយ M. Asensio ដែល ជាការ Assist ដោយ V. Junior ដដែល។ លទ្ធផល 2 ទល់និង 0 នេះបានធ្វើអោយ ក្រុម Atletico Madrid កាន់តែ សម្រុក តែអ្នកចាំទី Courtois អាចជួយសង្រ្គោះ បានរហូត។
បន្ទាប់ពីការប្រកួតដ៏ធំនាថ្ងៃអាទិត្យនេះ ឥឡូវនេះក្លឹបយក្សស មានប្រាំបីពិន្ទុដាច់នៅលើកំពូលតារាង និង 13ពិន្ទុ នាំមុខ Atleti និង 18 ពិន្ទុ ប្រសើរជាង Barcelona ។