ប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា Barcelona បានបដិសេធឱកាសក្នុងការចុះហត្ថលេខាលើអតីតខ្សែបម្រើ Ilaix Moriba ឡើងវិញ ដែលដូចទៅនិងក្រុម Catalans បានច្រានចោលឱកាសមួយផ្សេងទៀត​ក្នុងការនាំយក​កីឡាករ La Masia មកក្លឹបវិញ។

ជាការពិតណាស់ El Nacional កំពុងរាយការណ៍ថា Barça ត្រូវបានផ្តល់ឱកាសដើម្បីចុះហត្ថលេខាលើ Rafinha Alcantara ពី Paris Saint-Germain ប៉ុន្តែក្លឹបបានឃ្លាតឆ្ងាយពីការផ្លាស់ប្តូរសម្រាប់កីឡាករប្រេស៊ីលនេះ។ កីឡាករ​វ័យ 28 ឆ្នាំរូបនេះបានឆ្លងកាត់ថ្នាក់ La Masia រួមជាមួយបងប្រុសរបស់គាត់គឺ Thiago Alcantara ។ ខ្សែបម្រើដ៏​សម្បូរ​បែបរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងឆ្នាំ 2011 នៅ​អាយុ 18 ឆ្នាំ។ ខណៈពេលដែល Thiago បានផ្លាស់ទៅ Bayern Munich ពីរបីឆ្នាំក្រោយមក Rafinha នៅតែលេង ប៉ុន្តែមិនអាចឈរជើងក្នុងក្រុមដំបូងនៅ Camp Nou បានទេ។

បន្ទាប់ពីចំណាយពេលវេលាខ្ចីជើងនៅ Inter Milan (មករា ដល់ មិថុនា 2018) និង Celta Vigo (2013/14 និង 2019/20) កីឡាករប្រេស៊ីលរូបនេះបានផ្លាស់ចេញពី Camp Nou ជាអចិន្ត្រៃយ៍ ដោយចុះហត្ថលេខាជាមួយ PSG នៅ​រដូវក្តៅឆ្នាំ 2020។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីចូលរួមជាមួយក្លឹបយក្សរបស់បារាំងមក គាត់បានក្លាយជាតួ​អង្្គ​សំខាន់ក្នុងក្រុម ដោយបានបង្ហាញខ្លួនត្រឹមតែ 39 ប្រកួតប៉ុណ្ណោះក្នុងរយៈពេលជាងមួយឆ្នាំនៅក្នុងក្លឹប។ អ្នកចាត់ការ Mauricio Pochettino ពេញចិត្តជម្រើសផ្សេងទៀតជាងកីឡាករជម្រើសជាតិប្រេស៊ីលពីរសម័យកាល ដែលឥឡូវនេះ​កំពុង​ស្វែងរកការចាកចេញពី Parc des Princes ដើម្បីរស់ឡើងវិញនូវអាជីពរបស់គាត់ ជាលទ្ធផល ភ្នាក់ងាររបស់ Rafinha កំពុងផ្តល់សេវាកម្មរបស់គាត់ទៅកាន់ក្លឹបជាច្រើន ដោយ Barcelona ក៏ត្រូវបានផ្តល់ឱកាសក្នុងការ​ចុះហត្ថ​លេ​ខា​លើគាត់ឡើងវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការ Xavi Hernandez ត្រូវបានគេជឿថាបានបដិសេធ​ឱកាសក្នុងការចុះហត្ថលេខាលើ Rafinha ។ អ្នកដឹកនាំវយ័ 41 ឆ្នាំរូបនេះមានជំនឿថាផ្នែកកណ្តាលរបស់គាត់​មានស្តុក​ទុក​​ល្អនៅពេលនេះ ហើយមិនត្រូវការកីឡាករផ្សេងទៀតទេ។​​

ផ្ទុយទៅវិញ វាហាក់ដូចជានិស្សិតបញ្ចប់ការសិក្សានៅ La Masia អាចបញ្ចប់ការចុះហត្ថលេខាសម្រាប់គូប្រជែង La Liga របស់ Barça គឺ Real Sociedad ។ ក្រុមរបស់ Imanol Alguacil កំពុងសម្លឹងមើលគាត់ជាអ្នក​បម្រុងសម្រាប់តារាជើង​ចាស់ David Silva ដែលកំពុងមានបញ្ហារបួសក្នុងរដូវកាលនេះ។ ដូច្នេះ ខណៈពេលដែល Rafinha អាចនឹងបញ្ចប់ការវិលត្រឡប់ទៅកាន់ La Liga ក្នុងខែមករា ប៉ុន្តែវានឹងមិននៅជាមួយក្លឹបកុមារភាពរបស់គាត់ទេគឺ Barcelona ។

By SAME