សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃនេះថា អ្នកដែលត្រូវបានរកឃើញវិជ្ជមានចំពោះមេរោគ SARS-CoV-2 variant: B.1.1.529 ឬ Omicron នឹងមិនត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅផ្ទះនោះទេ ខណៈដែលលោកបានប្រកាសករណី Omicron ថ្មីបន្ថែមទៀតសម្រាប់កម្ពុជា។
ថ្លែងក្នុងពិធីប្រគល់រង្វាន់របស់រដ្ឋាភិបាលដល់អត្តពលិកកីឡាប៉េតង់ជម្រើសជាតិកម្ពុជា កញ្ញា អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំ2021នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺ Omicron ចំនួន 94 ករណីហើយ ពួកគេទាំងអស់សុទ្ធតែមកពីក្រៅប្រទេស ករណីនាំចូល។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា “អ្នកណាម្នាក់បានរកឃើញថាមាន Omicron ត្រូវតែទៅព្យាបាលនៅមន្ទីរពេទ្យដោយគ្មានករណីលើកលែង” ។
ដើម្បីពង្រឹងនិងប្រយុទ្ធប្រឆាំងនៃការឆ្លងរាតត្បាតរាតត្បាតចូលក្នុងសហគមន៏ នាយករដ្ឋមន្ត្រីបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ-19 របស់ Pfizer-BioNTech ចំនួន 700,000 ដូស ដែលផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលី នឹងត្រូវបានបម្រុងទុកសម្រាប់ដូសទី 4 សម្រាប់មន្ត្រីជួរមុខ រួមទាំងគ្រូពេទ្យ អ្នកសារព័ត៌មាន និងអត្តពលិកផងដែរ។