ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup របស់ Liverpool ទល់នឹងក្រុម Arsenal ត្រូវបានពន្យារពេល បន្ទាប់ពីសំណើរពន្យារពេលរបស់ក្លឹបត្រូវបានអនុមត័យល់ព្រមដោយ EFL ។ ដំណឹងនេះកើតឡើងបន្ទាប់ពី Liverpool បានបញ្ជាក់ថា ជំនួយការអ្នកចាត់ការ Pepijn Lijnders ដែលនឹងត្រូវទទួលបន្ទុកក្រុមដំបូងសម្រាប់ការប្រកួតនោះ បានត្រលប់មកវិញនូវលទ្ធផលតេស្តវិជ្ជមាន Covid-19 ។
Liverpool ស្ថិតក្រោមការចោទប្រកាន់ជាច្រើនដល់ក្លឹបកាលពីសប្តាហ៍មុន ដែលមិនឃើញ Alisson, Roberto Firmino និង Joel Matip មិនបានចូលរួមជាមួយហង្សក្រហមទៅកាន់កីឡដ្ឋាន Stamford Bridge នៅរសៀលថ្ងៃអាទិត្យ។ ការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផល 2-2 បន្ទាប់ពីក្រុមតោខៀវ Chelsea បើកការស៊ុតបញ្ចូលទីបានពីរគ្រាប់នៅពាក់កណ្តាលម៉ោងបើកឆាក។ អ្នកចាត់ការ Jurgen Klopp ក៏បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ដូច្នេះហេតុផលនៅពីក្រោយ Lijnders ត្រូវបានកំណត់ឱ្យទទួលបន្ទុកហ្គេម។ ការពន្យារពេលនេះមានន័យថា ការប្រកួតជើងទី1 នឹងត្រូវប្រកួតនៅកីឡដ្ឋាន Anfield នៅថ្ងៃព្រហស្បតិ៍ ទី13 ខែមករា ខណៈជើងទី2 ថ្មីនៅកីឡដ្ឋាន Emirates នឹងត្រូវប្រកួតមួយសប្តាហ៍ក្រោយមក នៅថ្ងៃទី20 ខែមករា។