Bruno Fernandez ខ្សែបម្រើដ៏មានទេពកោសល្យរបស់ “បិសាចក្រហម” Manchester United ដែលជាក្លឹបដ៏ល្បីមួយនៅក្របខណ្ឌ English Premier League កំពុងមើលស្ថានភាពក្រុមជាច្រើន ទាំងការផ្លាស់ប្តូរក្នុងក្លឹប និងរបៀបលេងថ្មី ដែលធ្វើអោយគាត់កំពុងគិតថានិងបន្តកុងត្រាជាមួយក្រុមដែររឺទេ?។
សារព័ត៌មាន Athletic បានបង្ហើបថា កីឡាករវ័យ 27 ឆ្នាំរូបនេះត្រូវបានក្លឹបបដិសេធពេញមួយរដូវកាល ដោយអះអាងថា ភាពនឿយហត់របស់គាត់មិនសមស្របនឹងអ្វីដែលគាត់បានធ្វើនៅលើទីលាន។ អតីតកាលនិងរឿងពេលនេះអាចនឹងនាំទៅរកការចរចាឡើងវិញបន្ទាប់ពីចប់រដូវកាលនេះ។ កីឡាករសញ្ញាតិ្តព័រទុយហ្គាល់រូបនេះ បច្ចុប្បន្នរកបាន 180,000 ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែបើប្រៀបធៀបទៅនឹងកីឡាករស្នូលរបស់ក្រុម វានៅតែមានកម្រិតទាប ក្នុងករណី Cristiano Ronaldo ដែលទទួលបានច្រើនជាងគេគឺ 480,000ផោន ក្នុងមួយសប្តាហ៍ ចំនែក David de Kea 375,000 ផោន ក្នុងមួយសប្តាហ៍ និង Jeddon Sancho 350,000 ក្នុងមួយសប្តាហ៍។
អ្វីដែលគួរអោយកត់សំគាល់នៅពេលនេះគឺ ស្ថានភាពក្នុងក្រុមត្រូវបានគេរាយការណ៏មកថាមានការផ្លាស់ប្តូរច្រើន ទាំងប្រព័ន្ធលេង ាជាហេតុដែលធ្វើឱ្យគាត់មិនអាចបង្ហាញទម្រង់លេងបានល្អដូចរដូវកាលមុន ក៏ដូចជាបញ្ហាផ្ទៃក្នុងរបស់ក្រុម ហើយក៏មានសារពត៍មានជាច្រើនបានបង្ហាញថា ក្នុងក្រុមមានការបែកបាក់សាមគ្គីគ្នាខ្លះ។ កីឡាករវ័យ 27 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Sporting Lisbon ក្នុងលីគព័រទុយហ្គាល់ក្នុងតម្លៃ 47 លានក្នុងឆ្នាំ 2020 មុនពេលបង្ហាញខ្លួន 47 ប្រកួត និង 34 assists សរុប 106 ប្រកួត។
ទោះជាយ៉ាងណាក៏ដោយ Manchester United នៅតែមានពេលវេលាដើម្បីចរចារកុងត្រាថ្មី ព្រោះកិច្ចសន្យាដើមរបស់ Bruno Fernandez នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2025 ដូច្នេះហើយពួកគេមិនចាំបាច់ព្រួយបារម្ភអំពីរឿងដែលអាចនឹងត្រូវបាត់បង់នោះទេ។