អតីតប្រធានក្រុម Manchester City លោក Michael Richards បានព្រមានលោក Pep Guardiola កុំឲ្យទម្រង់លេងមានការធ្លាក់ចុះ ព្រោះអាចរងការវាយប្រហារដោយ Liverpool ឬ Chelsea ដែលអាចក្លាយជាជើងឯកលីកនៅពេលណាក៏បាន
Richards បានប្រាប់ Sky Sports ថា “នៅពេលនិយាយអំពីគុណភាពការលេងតែម្នាក់ឯង ខ្ញុំអាចនិយាយថាទម្រង់លេងរបស់ Manchester City គឺខ្ពស់ជាងក្រុមផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ English Premier League។ ទម្រង់លេងបច្ចុប្បន្នរបស់ Kevin de Bruyne អាចចាត់ទុកថាជាចំណុចកំពូលនៃអ្វីគ្រប់យ៉ាងនៅលើទីលានដែលអាចធ្វើទៅបាន។ អ្វីដែលល្អនោះគឺកីឡាករបម្រុង គឺបានរៀបចំយ៉ាងរលូនស្ទើរតែមិនមានអ្វីខុសគ្នានោះទេ។ហើយសម្រាប់ហេតុផលទាំងនោះបូករួមទាំងការដែល Manchester City បានកំពុងឈរលើកំពូលតារាងនិងមានពិន្ទុលើសពីគេដល់ទៅ 10 ពិន្ទុចាប់តាំងពីពាក់កណ្តាលរដូវកាលនេះ ធ្វើឱ្យពិភពលោកទាំងមូលមើលឃើញថាគ្មាននរណាម្នាក់អាចតាមទាន់ពួកគេទៀតទេ។ រដូវកាលនៃការប្រកួតនិងត្រូវបញ្ចប់នៅរយៈពេល 5 ទៅ 6 ខែទៀត។
មិនបាច់និយាយទេ ខ្ញុំដឹងថា Manchester City គឺជាក្រុមដែលនឹងឈ្នះលីគដោយមិនបាច់ប្រកួត ប៉ុន្តែខ្ញុំសូមព្រមានថាកុំឱ្យទម្រង់លេងមានការធ្លាក់ចុះ ព្រោះរដូវកាលនេះមិនទាន់ចប់ហើយយើងក៏ពិបាកក្នុងការទាយទុកមុនដែរ។ Liverpool គឺជាក្រុមដែលតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីលោតឡើង ស្របពេលជាមួយគ្នានេះ Chelsea ដែលរកបានពិន្ទុច្រើនក្នុងតង់ទីពីរ នៅតែមានទំនុកចិត្តថាពួកគេអាចកែប្រែស្ថានការណ៍បានគ្រប់ពេល