ក្រោយពេលដែរព័ត៌មានទំព័រមុខរបស់ប្រទេសអ៊ីតាលីក្នុងឆ្នាំ 2018 របស់កីឡាករ David de Vignella កីឡាករ​បាល់​ទាត់​របស់ Pomiano ដែលជាក្រុមក្នុងកម្រិត Serie D។

នៅពេលនោះ សេចក្តីរាយការណ៍ បានបញ្ជាក់ថា កីឡាករលេង​ជាខ្សែការពារមុតស្រួចរូបនេះ កំពុងស្វែងរកប្រាក់ចំណូល​បន្ថែម មុននឹងសម្រេចចិត្តដាក់ពាក្យចូល​តួក្នុង​រឿង​អាសអាភាស ដែលខាងផលិតកម្មកំពុងស្វែងរក។ នៅទីបំផុតគាត់​បាន​ធ្វើសវនកម្មដោយជោគជ័យ ហើយត្រូវបានជ្រើសរើស​ក្នុងចំនោម​បេក្ខជនជាង 3,000 នាក់ ដែលអនុញ្ញាតឱ្យគាត់ធ្វើ​ការ​ជាមួយតារា​សម្តែងល្បីៗ​មួយចំនួននៅក្នុងឧស្សាហកម្មភាពយន្តដូចជា Rocko Siffredi ជាដើម

នៅពេលនោះ Yovinella បានសម្រេចចិត្តឈប់លេងបាល់ទាត់មុននឹងធ្វើដំណើរទៅ​កាន់ទីស្នាក់​ការកណ្តាល​នៃជំរុំ​នៅ​ទី​ក្រុង Budapest ប្រទេសហុងគ្រី ដើម្បីជួប Syfredi ហើយប្រើឈ្មោះក្នុងឧស្សាហកម្មនេះថា David de Montana ដែល​ត្រៀមផលិតស្នាដៃជាច្រើន។ សាច់រឿង “វាមិនមែនគ្រាន់តែថាអ្នកមានរឿងជាមួយមនុស្សស្រីនៅលើគ្រែប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវតែប្រឹងប្រែង និងមានជំនាញវិជ្ជាជីវៈ”។ “ខ្ញុំសុំទោសដែលលាអាជីពបាល់ទាត់របស់ខ្ញុំ ជាពិសេសទៅកាន់ Pomiano ដែលជាក្រុមស្រុកកំណើតរបស់ខ្ញុំ”។

 

Yovinella បាននិយាយនៅពេលនោះថា “អាជីពជាតារាអាសអាភាស និយាយដោយត្រង់ទៅធ្វើឱ្យ​ខ្ញុំរកលុយបានកាន់​តែ​ច្រើន”។ ទោះបីជាយ៉ាងណាក៏ដោយ ដោយក្ដីស្រឡាញ់របស់គាត់​ ចំពោះកីឡាបាល់ទាត់នៅ ខែតុលា ឆ្នាំ 2021 Yovinella បានចុះហត្ថលេខាជាមួយ San Antonio Abate ដែលជាក្រុមនៅ Serie D ប្រទេសអ៊ីតាលី ជាខ្សែការពារ​សំខាន់។

Pemain Sepakbola Italia Ini Pensiun Dini, Pilih Jadi Bintang Film Dewasa  karena Frustrasi Gaji Kecil - Halaman 2 - Pos-kupang.com

គាត់ (David Yovinella ឬ David de Montana) អាយុ 28 ឆ្នាំបានបញ្ជាក់ថាគាត់នឹងមិនបោះបង់អាជីព​ជាតារា​សិច​ទេ ប៉ុន្តែនឹងបែងចែកពេលវេលាដើម្បីធ្វើទាំងពីរក្នុងពេលតែមួយ បូករួមទាំងមានវិធីមួយទៀតដើម្បីរកប្រាក់ នោះគឺការរក​តាម​រយៈ​ការបើកគេហទំព័រ OnlyFans ដែលអនុញ្ញាត អោយតែអ្នកទស្សនា​អាយុ ពី 18ឆ្នាំ ឡើងទៅ។

By SAME