វីរបុរសក្រុម Manchester United លោក Eric Cantona បានរំលឹកឡើងវិញកាលពី 27 ឆ្នាំមុន នៅពេលដែលគាត់​បាន​​លោត​ធាក់ទៅលើអ្នកគាំទ្របាល់ទាត់ នៅថ្ងៃទី 25 ខែមករា ឆ្នាំ 1995 “Canto” បានដើរចេញពីទីលាន​បន្ទាប់ពីត្រូវ​បានបណ្តេញចេញក្នុងការប្រកួតជាមួយ Crystal Palace ហើយខណៈពេលដែលគាត់​ដើរចេញពីទីលាន មានអ្នកគាំទ្រ​ម្ចាស់​ផ្ទះម្នាក់រត់ចុះក្រោមរួចស្រែកប្រមាថមើលងាយគាត់។

Tona Fuse បានលោតទាត់អ្នកគាំទ្របាល់ទាត់ដូចទៅក្បាច់ “ទាត់កុងហ្វូ” ធ្វើឲ្យគាត់ជាប់បម្រាម 9ខែ ចំណែក Matthew Simmons អ្នកគាំទ្របាល់ទាត់ដែលបង្ករឿងត្រូវហាមលេងបាល់ទាត់អស់មួយជីវិត។ ថ្មីៗនេះ លោក Cantona បាននិយាយរឿងនេះម្តងទៀត តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបញ្ជាក់ក្នុងសកម្មភាពផ្ទាល់ខ្លួនថា វាជារឿង​មួយ​ដែលគាត់ចូលចិត្ត “ខ្ញុំមានការចងចាំល្អៗជាច្រើនក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែមួយក្នុងចំណោមនោះគឺថាខ្ញុំបានលោតធាក់ទៅលើ​Huligan  ខ្ញុំសុំទោស។

Greatest Premier League Players : Eric Cantona | Sports Star

ការសោកស្តាយតែមួយគត់គឺខ្ញុំគួរតែទាត់ឱ្យខ្លាំងជាងនេះ ពួកគេបានហាមឃាត់ខ្ញុំរយៈពេលប្រាំបួនខែ។ ខ្ញុំត្រូវបានគេជេរ​រាប់រយដង ប៉ុន្តែខ្ញុំមិនបានឆ្លើយតបរហូតដល់ចុងក្រោយ។​ ដូចដែលខ្ញុំបាននិយាយ ខ្ញុំគួរតែទាត់ឱ្យខ្លាំងជាងនេះ​ខ្ញុំគ្មាន​ការ​សោក​ស្តាយអ្វីនោះទេនោះជាអារម្មណ៍ដ៏អស្ចារ្យ ហើយខ្ញុំបានរៀនពីវា៕

By SAME