Maria Liman តារាបង្ហាញម៉ូតជនជាតិរុស្សី ដែលជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់ក្លឹបតោខៀវ Chelsea ដែលជាក្លឹបដ៏ល្បីមួយក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស បានចេញមកលើកទឹកចិត្ត Romelu Lukagu ដែលជាខ្សែប្រយុទ្ធថ្លៃបំផុតរបស់ក្លឹប តែមើលទៅគាត់ដូចជាធ្វើមិនសូវបានល្អសោះនៅរដូវកាលនេះ។
តារាម៉ូដែលវ័យ 28 ឆ្នាំដែលបានទៅលើកទឹកចិត្តដោយផ្ទាល់នៅក្រុមចូលចិត្តនៅ Stamford Bridge ពេលឈ្នះ 2-0 លើ Spurs កាលពីថ្ងៃអាទិត្យបានបង្ហាញសារមួយតាមរយៈ Instagram ដោយបានសរសេរថា “និយាយតាមត្រង់ទៅ ខ្ញុំបានទៅមើលការប្រកួតដោយផ្ទាល់ ហើយសង្ឃឹមថា Lukaku នឹងមិនមានវត្តមាននៅលើទីលានថ្ងៃនេះ ប៉ុន្តែបន្ទាប់ពីមើលគាត់លេងពេញតង់ ខ្ញុំដឹងថាគាត់គ្រាន់តែចង់ត្រលប់ទៅ Milan (អីុតាលី) ដើម្បីទិញទំនិញ តែប៉ុណ្ណោះ គាត់នៅតែស្រលាញ់ក្លឹបនេះ តស៊ូ ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ អរគុណ Chelsea សម្រាប់យប់ដែលមិនអាចបំភ្លេចបាន”។
សម្រាប់ Romelu Lukaku ហាក់ធ្វើមិនបានល្អទាល់តែសោះចាប់តាំងពីបានចូលរួមជាមួយក្រុមកាលពីខែសីហាឆ្នាំមុន ជាមួយនឹងតម្លៃ 97.5 លានផោន មកទល់ពេលនេះគាត់បានស៊ុតបញ្ចូលទីបានត្រឹមតែ 5 គ្រាប់ប៉ុណ្ណោះពីការប្រកួតនៅ Premier League 16 ប្រកួត ហើយក៍មានបញ្ហាជាមួយភ្នាក់ងារ ទាក់ទងនឹងបញ្ហាដែលម្ចាស់ក្លឹបបានចេញមុខនិយាយថាក្លឹបមិនសប្បាយចិត្តនឹងស្ថានភាពក្នុងក្រុមដោយសារតែគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ Thomas Tuckle ជ្រើសរើសស្ទីលលេងមិនសមនឹងគាត់ ខ្ញុំជឿថាតារាបាញ់កាំភ្លើងធំ (ខ្សែប្រយុទ្ធ) ច្បាស់ជាមានការលើកទឹកចិត្តបន្ថែមទៀត។
សម្រាប់ Maria Liman នាងគឺជាតារាម៉ូដែលសិចស៊ីលំដាប់កំពូលទាំងដប់ក្នុងកម្មវិធីប្រលង Miss Maxim ក៏ដូចជាតារាបង្ហាញម៉ូតឱ្យទស្សនាវដ្តី Playboy ផងដែរ។ នាងក៏មានការសម្តែងនៅផ្ទះដែលនាងជាអ្នកគាំទ្របាល់ទាត់ Chelsea មានការសាទរគ្រប់គ្រាន់ក្នុងការលើកទឹកចិត្តក្រុមជាញឹកញាប់នៅ Stamford Bridge ។