ក្លាយជាបញ្ហាដ៍ធំក្នុងវិស័យបាល់ទាត់ភ្លាមៗសម្រាប់ករណីរបស់ Harriet Robson ដែលជាមិត្តស្រីរបស់ Mason Greenwood ខ្សែប្រយុទ្ធរបស់ក្លឹប “បិសាចក្រហម” Manchester United ដែលជាក្លឹបមួយក្នុងក្របខ័ណ្ឌ English Premier League នាងបានមកលាតត្រដាងរឿងដ៏រន្ធត់ដែលមិត្តប្រុសធ្វើបាបរូបរាងកាយរបស់នាង។
ថ្មីៗនេះ មន្ត្រីប៉ូលិសដែលបានឆ្មក់ចូល ផ្ទះមួយមុនពេលនាំ Mason Greenwood ទៅសណ្ឋាគារដើម្បីសាកសួរក្រោយ ទទួលបានការរាយការណ៍ពីបទចោទប្រកាន់ចំនួនពីរមកលើគាត់។ ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្ដើម ហើយយើងអាចបញ្ជាក់ថាបុរសអាយុ 20ឆ្នាំ ម្នាក់ត្រូវបានចាប់ខ្លួនហើយគាត់ត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុ 18 ឆ្នាំ និងបង្កហិង្សារំលោភលើនាង។
មន្ត្រីប៉ូលិស Manchester City បាននិយាយថា បច្ចុប្បន្នគាត់កំពុងស្ថិតក្នុងការឃុំឃាំងសម្រាប់ការស៊ើបអង្កេតបន្ថែម ដើម្បីផ្តល់សក្ខីកម្មនៅក្នុងតុលាការ។ ប៉ូលីសក៏បានសាកសួរក្រុមគ្រួសាររបស់ Mason Greenwood និងគ្រួសាររបស់ Harriet Robson ដែលជាមិត្តស្រីរបស់គាត់។ ខ្លោចចិត្តជាខ្លាំងចំពោះហេតុការណ៍នេះ និងមិននឹកស្មានថា បុរសដែលប្រៀបបានដូចជាសមាជិកគ្រួសារ 2-3ឆ្នាំមកនេះ នឹងធ្វើបែបនេះដាក់កូនស្រីរបស់ខ្លួនឡើយ។
ភស្តុតាងដ៏សំខាន់បំផុតដែលនាង Harriet Robson បញ្ចេញគឺយកចេញគឺឃ្លីបរបស់នាងដែលមានឈាមនៅលើថ្ពាល់របស់នាង និងរីខតសំលេងជាឃ្លីបអូឌីយ៉ូនៃការ ឈ្លោះប្រកែកជាមួយមិត្តប្រុសរបស់នាងបន្ទាប់ពីការបង្ខំឱ្យរួមភេទ ហើយនិងមានស្លាកស្នាមជាច្រើនកន្លែងផ្សេងទៀតដែលមើលទៅហាក់ដូចជាធ្ងន់ធ្ងរដែរ។ Manchester United បានចេញសេចក្តីថ្លែងការណ៍មួយហាមប្រាម Mason Greenwood ចូលក្លឹបដោយគ្មានកំណត់ ទាំងការហ្វឹកហាត់ និងនៅក្លឹប។ ហើយយើងក៍មិនយល់ស្របនឹងហេតុការណ៍នេះទេ យើងនិងដាមដានស្ថានការណ៍នេះអោយបានដិតដល់។
គូស្នេហ៍មួយគូនេះបានចាប់ផ្តើមទាក់ទងគ្នានៅដើមឆ្នាំ 2019 មុនពេលបែកគ្នាបន្ទាប់ពីមានព័ត៌មានលេចធ្លាយថា Mason Greenwood បាននាំនារីម្នាក់ទៀតចូលក្នុងជំរុំក្រុមជម្រើសជាតិក្នុងខែកញ្ញា ឆ្នាំ 2020។ ជម្លោះត្រូវបានផ្សះផ្សាម្តងទៀតមុនពេលរឿងអាស្រូវនេះបានផ្ទុះឡើង៕